|
ញាតិសណ្ដានរបស់ភ្លៀវលើយន្តហោះ MH៣៧០ ចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ទលើកទី២ទិវាយន្តហោះនេះបាត់ខ្លួន (រូបថត៖Xinhua/TTXVN) |
(VOVworld) - រដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូនម៉ាឡេស៊ីលោក Liow Tiong Lai
នាថ្ងៃទី៧ មិនា បានឲ្យដឹងថា របាយការណ៍ជាជំហានដំបូងស្ដីអំពីការស៊ើបអង្កេត
យន្តហោះបាត់ខ្លួន MH៣៧០ របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នឹង
ត្រូវបានចុះផ្សាយលើគេហទំព័រជាផ្លូវការ www.mh370.gov.my។ របាយការណ៍ជា
ជំហានដំបូងត្រូវបាន ប្រកាសលើទូរទស្សន៍ដោយប្រធានក្រុម ស៊ើបអង្កេតសុវត្ថិ
ភាពនៃអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិម៉ាឡេស៊ីលោក Kok Soo Chon នា
ថ្ងៃទី៨ មិនា តាមម៉ោងតំបន់ គំរប់២ឆ្នាំចាប់តាំងពីពេលយន្ត ហោះនេះបាត់ខ្លួននា
ថ្ងៃទី៨ មិនា ឆ្នាំ២០១៤។រហូតដល់ពេលនេះ នៅមិនទាន់ កំណត់ច្បាស់អំពីជោគ
វាសនារបស់យន្តហោះនេះរួមជាមួយភ្ញៀវចំនួន២២៧នាក់ និងក្រុមអាកាសយា
និក១២នាក់បានឡើយ៕