ម៉ាឡេស៊ីស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះMH17តាមរយៈមហាសន្និបាតអ.ស.ប
|
អ្នកសង្កេតការនៅកន្លែងយន្តហោះ MH 17 ធ្កាក់(រូបថតៈ Reuters) |
(VOVworld)-រដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ី លោក Hishammuddin Hussein បានឲ្យ
ដឹងនាថ្ងៃទី២១កញ្ញាថា នឹងស្វែងរកយុត្តិធម៌សម្រាប់ជនរង គ្រោះដោយការធ្លាក់
យន្តហោះ MH17 នាពេលកន្លងទៅ តាមរយៈមហាសន្និបាត អ.ស.ប។ តាមនោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak នឹងបញ្ចូនសារ ១នេះរបស់រដ្ឋាភិបាល
ម៉ាឡេស៊ី ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។ លោក ក៏បានពិភាក្សាអំពីបញ្ហា
នេះជាមួយថ្នាក់ដឹកនាំរបស់ប្រទេសមួយចំនួន ក្នុងនោះ មានប្រធានាធិបតី
អាមេរិក លោក Barack Obama នាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte និងនា
យករដ្ឋមន្រ្តីអូស្រ្តាលី លោក Tony Abbott ក្នុងកិច្ចប្រជុំរបស់ មហាសន្និបាតអ .ស.ប
ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង New York របស់ អាមេរិក។ លោក Hussein អះអាង
ថា ប្រទេសរបស់ខ្លួនមានសិទ្ធិទាមទារយុត្តិធម៌ ឲ្យជនរងគ្រោះក្នុងសោកនាដកម្ម
MH17 និងបង្ខំឲ្យជនបង្ករឿងហេតុត្រូវទទួល ខុសត្រូវចំពោះអំពើរបស់ខ្លួន៕