ម៉ាឡេស៊ីអំពាវនាវអាស៊ានយកប្រជាជនជាស្នូល។
(TTX) /  
|
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Anifa Aman |
TTX-ក្រសួងការបរទេសម៉ាឡេស៊ីបានអំពាវនាវបណ្ដាប្រទេសសមាជិកអាស៊ានយកប្រជាជនជាស្នូល ព្រមជាមួយនោះសន្យាថា “អាស៊ានមួយយក
ប្រជាជនជាស្នូល” នឹងជាខ្លឹមសារមួយក្នុងឆ្នាំប្រធានអាស៊ាន២០១៥របស់
ម៉ាឡេស៊ី។ ក្នុងសន្ទរកថានៅវេទិការរំលឹកខួបអាស៊ាន២០១២ ដែលត្រូវបាន
រៀបចំនៅរដ្ឋធានី Kuala Lumpur នាថ្ងៃទី៥តុលា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី
Anifa Aman បានសង្កត់ធ្ងន់ថា ដើម្បីជំរុញអាស៊ានមួយយកប្រជាជនជាស្នូល
ក្រសួងការបរទេសម៉ាឡេស៊ីបានចាត់ទុកថា បណ្ដារដ្ឋាភិបាលត្រូវជំរុញនិង
បង្កលក្ខណៈសំរាប់ប្រជាជនគ្រប់ស្រទាប់រួមសម្លេងក្នុងដំណើរការចេញ
សេចក្តីសំរេចរបស់អាស៊ាន ចូលរួមបណ្ដាសកម្មភាពរបស់អាស៊ាន។
ជាមួយប្រធានបទ “សហគមន៍អាស៊ាន២០១៥ អាស៊ានមួយយក
ប្រជាជនជាស្នូល” វេទិការរំលឹកខួបអាស៊ានឆ្នាំនេះបានទាក់ទាញប្រតិភូជាង
៣០០នាក់មកពីបណ្ដាអង្គការអន្តរជាតិស្ថាប័នដំណាងការទូតវិទ្យាស្ថាន
ស្រាវជ្រាវនិងមន្ត្រីរដ្ឋាភិបាល។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី
Nguyen Hong Thao បានចូលរួមវេទិការ៕
-TTX