យកមតិរបស់ប្រជាជនស្ដីអំពីសេចក្ដីព្រាងច្បាប់ព្រហ្មទ័ណ្ឌ (វិសោធនកម្ម)
(VOVworld) - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ទើបនឹងបានចុះ
ហត្ថលេខាលើសេចក្ដីសំរេចចិត្តចេញផ្សាយផែនការរបស់រដ្ឋាភិបាលស្ដីពីការរៀប
ចំការយកមតិរបស់ប្រជាជនចំពោះសេចក្ដីព្រាងច្បាប់ព្រហ្មទ័ណ្ឌ (វិសោធនកម្ម)។
សេចក្ដីសំរេចចិត្តនេះបានលើកច្បាស់ថា មុខសញ្ញាត្រូវបានយក មតិរួមមានប្រជា
ជនគ្រប់ស្រទាប់នៅក្នុងប្រទេសនិងជនវៀតណាមនៅឯបរទេស។ពេលវេលាយក
មតិចាប់ផ្ដើមពីថ្ងៃទី១៤ កក្កដា និងបញ្ចប់នាថ្ងៃទី១៤ កញ្ញា ឆ្នាំ ២០១៥។
មតិរបស់ប្រជាជនស្ដីអំពីសេចក្ដីព្រាងច្បាប់នេះ ផ្ញើរដល់សមត្ថកិច្ចនានាឬផ្ញើរត្រង់
មកជូនក្រសួងយុត្តិធម៌តាមអាស័យដ្ឋាន៖ លេខ៦០វិថី Tran Phu ខ័ណ្ឌ Ba Dinh
ទីក្រុងហាណូយ ឬដល់email៖ boluathinhsu@moj.gov.vn៕