យុគសម័យថ្មី យុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាម - បញ្ហា ទ្រឹស្តីនិងការអនុវត្តជាក់ស្តែង
(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ វិច្ឆិកា នៅទីក្រុងហាណូយ ក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃបណ្ដា ស្ថាប័នមជ្ឈឹមបក្ស បានធ្វើជាអធិបតី និងសម្របសម្រួលជាមួយទស្សនាវដ្តីកុម្មុយនិស្ត រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រជាតិ ក្រោមប្រធានបទ “យុគសម័យថ្មី យុគសម័ស្ទុះ ឈានទៅមុខរបស់ប្រជាជាតិវៀតណាម - បញ្ហាទ្រឹស្ដីនិងការអនុវត្តជាក់ស្តែង"។
ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ VNA) |
បទអន្តរាគមន៍ជិត ៥០ និងមតិយោបល់នានាដែលបានបង្ហាញនៅឯសិក្ខាសាលា បានផ្តោតទៅលើខ្លឹមសារមួយចំនួនដូចជា៖ ការយល់ដឹងរួមអំពី “យុគសម័យថ្មី យុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាម”; ទស្សនៈដំបូងអំពីអត្ថន័យ និងសសរស្តម្ភអភិវឌ្ឍន៍នៃ “យុគសម័យថ្មី”... អ្នកជំនាញសេដ្ឋកិច្ច លោក Nguyen Minh Phong បានចាត់ទុកថា គំនិតរបស់លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងនូវ បញ្ហាដ៏សំខាន់មួយនោះ គឺការលុបបំបាត់ចំណុចរាំងស្ទះ។ តាមនោះមានបញ្ហាសំខាន់ ចំនួនពីរគឺ៖ រចនាសម្ព័ន្ធស្ថាប័ន និងគុណភាពនៃធនធានមនុស្ស។
“យើងខ្ញុំគិតថា មានកត្តាដ៏សែនសំខាន់ចំនួន ៣។ ទី១ យើងត្រូវកសាងប្រព័ន្ធ តម្លៃស្តង់ដារជាតិ តាមស្មារតីនៃមហាសន្និបាតលើកទី១៣របស់បក្ស ដើម្បីបង្កើតការ ស្រុះចិត្តគំនិតនិងឯកភាពលើគ្រប់វិស័យ៖ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម ក៏ដូច ជាគ្រួសារ និងកត្តាផ្សេងៗទៀត។ ទី២ កសាង និងសុក្រិតយន្តការការពារផល ប្រយោជន៍ជាតិ ដើម្បីបង្កើតកម្លាំងចលកររួមសម្រាប់យុគសម័យអភិវឌ្ឍន៍របស់ ប្រជាជាតិ។ ហើយចុងក្រោយគឺ កម្មាភិបាលត្រូវតែទទួលបានសេចក្តីទុកចិត្តពីប្រជា ពលរដ្ឋយ៉ាងពិតប្រាកដ ហើយខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីយុគសម័យថ្មីរបស់ ប្រជាជាតិ”។
អ្នកវិទ្យាសាស្ត្រនានាក៏បានពិភាក្សា និងបំភ្លឺអំពីបញ្ហាដែលទាក់ទងនឹងបដិវត្តន៍ បរិវត្តកម្មឌីជីថល ដូចជា៖ វិធីសាស្រ្តផលិតកម្មឌីជីថល ទំនាក់ទំនងរវាងវិធីសាស្រ្ត ផលិតកម្មឌីជីថល ជាមួយនឹងសេដ្ឋកិច្ចចំណេះដឹង និងជាមួយវិធីសាស្រ្តផលិតកម្មបែប សង្គមនិយម។
មតិយោបល់របស់អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រក្នុងសិក្ខាសាលាបានផ្តល់នូវ មូលដ្ឋានវិទ្យាសាស្ត្រដ៏រឹងមាំ រួមចំណែកស្រាយបំភ្លឺបញ្ហាខាងទ្រឹស្តី និងការអនុវត្តជាក់ ស្តែងអំពីយុគសម័យថ្មី យុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាម រួម ចំណែកកសាងខ្លឹមសារឯកសារសម្រាប់មហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម៕