យ៉ាងហោចណាស់ មានមនុស្ស៣នាក់ ស្លាប់ និង៣១របួសដោយសារខ្យល់ព្ព្យុះWutip

          

យ៉ាងហោចណាស់ មានមនុស្ស៣នាក់ ស្លាប់ និង៣១របួសដោយសារខ្យល់ព្ព្យុះWutip - ảnh 1

Vovworld-តាមការស្ថិតិដំបូងថា បាន មានមនុស្សស្លាប់ចំនួន ៣នាក់ និង៣១នាក់
ផ្សេងទៀតរងរបួសដោសារខ្យល់ព្យុះ Wutip(ព្យុះលេខ១០)។ខ្យល់ព្យុះ Wutip បាន
ធ្វើឲ្យផ្ទះ៥ពាន់​ខ្នងនៅខេត្តនានានៅភាគកណ្តាលនិងតំបន់ Tay Nguyen វៀត
ណាម ត្រូវបាក់ដំបូល ។
នាព្រឹកថ្ងៃទី១តុលានាយករដ្ឋមន្រ្តីវៀតណាមលោក​Nguyen Tan Dung  បានមាន
សារទូរលេខដោយបញ្ជាណែនាំស្តីពីការជំនះពុះពារលើផលវិបាកបណ្តលឡើងដោយ
ខ្យល់ព្យុះ Wutip។នាយករដ្ឋមន្រ្តីរដ្ឋាភិបាលក៍សំណូមពរថ្នាក់ដឹកនាំរបស់ខែត្រនានា
ត្រូវបន្តតាមដានបំរែបំរួលនៃស្ថានភាពណ៍ភ្លៀងធ្លាក់ទឹកជំនន់ដើម្បីមានវិធានការ
ទប់ទល់អោយសមស្របព្រមទាំងអនុវត្តរាល់វិធានការការពារសុវត្ថិភាពបឹងផ្ទុកទឹក​  សុវត្ថិភាពអាយុជីវិតនិងទ្រពសម្បិត្តរបស់ប្រជាជន។ លោក​Nguyen Tan Dung  បានសំណូមពរក្រសួងព័ត៌មាន​ផ្សព្វផ្សាយក្រសួងឧស្សហពាណិជ្ជកម្មនិងក្រសួងគម
នាគមន៍ដឹកជញ្ជូនបញ្ជាការស្តរខូចខាតដោយខ្យល់ព្យុះ Wutipក្រសួងការពារប្រទេស
វៀតណាមចលនាកំលាំងជួយឧបត្ថម្ភតំបន់នានាទប់ទល់នឹងទឹកជំនន់សង្រ្គោះ
ជនរងគ្រោះនិងជំនះពុះពារលើផលបិបាកដោយទឹកជំន​ន់ខ្យល់ព្យុះ។នាថ្ងៃទី១តុលា
ក្រុមការងាររបស់រដ្ឋាភិបាលវៀតណាមដឹកនៃដោយឧបនាយករដ្ឋ​មន្ត្រីលោក Hoang
 Trung Haiបានចុះត្រួតពិនិត្យការខូចខាតដោយទឹកជំន​ន់ខ្យល់ព្យុះនៅស្រុក Bo Trach
ខែត្រQuang Binh។​នៅទីនេះលោក Hoang Trung Haiបានក្រើនរំលឹករដ្ឋអំណាចតំបន់
ប្រមូលផ្តុំ ជំនះពុះពារលើផលវិបាក។លោកក៍បានស្នើរអោយរដ្ឋអំណាចគ្រប់ជាន់ថ្នាក់
និងផ្នែកមានសត្ថកិច្ចនានាស្តារប្រព័ន្ឋចរាចរព័ត៌មាននិងអគ្គិសនីប្រើប្រាស់សំរាប់
ប្រជាជនស្ថិរភាពជីវភាពរស់នៅយ៉ាងឆាប់រហ័ស។លោកឧបនាយករដ្ឋ​មន្ត្រី Hoang Trung Haiគូសបញ្ជាក់ថា៖  ខែត្រនិងស្រុកត្រូវម្ចាស់ការដកប្រភពថវិការបម្រុងរបស់រដ្ឋដើម្បី ជួយ
ឧបត្ថម្ភប្រជាជន។រួមជាមួយនេះផ្នែកកសិកម្មធ្វើស្ថិតិការខូចខាតរបស់ប្រជាជនសំដៅ
មានគោលនយោបាយជួយឧបត្ថម្ភជាក់ស្តែង៕    
 

ប្រតិកម្មទៅវិញ

ផ្សេងៗ