យុទ្ធសាស្ត្រសហប្រតិបត្តិការអភិវឌ្ឍន៍វៀតណាម-ស្វីសដំណាក់កាល២០១៧-២០២០

យុទ្ធសាស្ត្រសហប្រតិបត្តិការអភិវឌ្ឍន៍វៀតណាម-ស្វីសដំណាក់កាល២០១៧-២០២០ - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងផែនការនិង វិនិយោគវៀតណាម លោក Nguyen The Phuong ប្រកាសយុទ្ធសាស្ត្រសហប្រតិបត្តិការអភិវឌ្ឍន៍វៀតណាម-ស្វីស ដំណាក់កាល២០១៧-២០២០

(VOVworld)-នារសៀលថ្ងៃទី១១តុលានៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិ
 យោគវៀតណាមបានប្រកាសយុទ្ធសាស្ត្រសហប្រតិបត្តិការអភិវឌ្ឍន៍វៀតណាម-
ស្វីស ដំណាក់កាល២០១៧-២០២០។​ តាមនោះរដ្ឋាភិបាលស្វីសបានសន្យាផ្តល់
ជំនួយ សម្រាប់វៀតណាមចំនួន៩០លាន ហ្វ្រង់ស្មើរនឹង៩២លានដុល្លារអាមេរិកជា
ទុន ODA ឥតសំណងដើម្បីអនុវត្តគម្រោងសហប្រតិបត្តិការអាទិភាពនៃភាគីទាំងពីរ
ហើយទុន ODA នេះនឹងប្រមូលផ្តុំលើវិស័យចំនួន៣ នោះគឺជួយឧបត្ថម្ភជម្រុញយន្ត
ការនិងគោលនយោ បាយសេដ្ឋកិច្ច ជួយឧបត្ថម្ភកសាងតំបន់សេដ្ឋកិច្ចឯកជនឲ្យ
មានការប្រគួតប្រជែងប្រ កបដោយប្រសិទ្ធិភាព និងជួយឧបត្ថម្ភអភិវឌ្ឍន៍នគរនិរន្តរ
ភាពរួមទាំងទប់ទល់ជាមួយ បម្រែបម្រួលអាកាសធាតុ។ ថ្លែងមតិក្នុងពិធីប្រកាស
នេះ អនុរដ្ឋមន្ត្រីក្រសួងផែនការនិង វិនិយោគវៀតណាម លោក Nguyen The Phuong
បានឲ្យដឹងថា គម្រោងការ ODA របស់ស្វីសសុទ្ធតែនាំមកផលប្រយោជន៍ជាក់ស្តែង
 រួមចំណែកចូលក្នុងកិច្ចការកាត់ បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់
វៀតណាម។

        លោកស្រី Marie Gabrielle រដ្ឋលេខាធិការសហព័ន្ធស្វីសបានឲ្យដឹងថា ស្វីសនឹង
បន្តជួយឧបត្ថម្ភវៀតណាមទទួលបានកំណើនលើគ្រប់ជ្រុងជ្រោយប្រកបដោយ
និរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ