យន្តហោះ MH 370 របស់ម៉ាឡេស៊ីត្រូវបាត់ខ្លួនមុនពេលចូលក្នុងតំបន់ត្រួតពិនិត្យហោះហើររបស់វៀតណាម
|
យន្តហោះ MH 370 របស់ម៉ាឡេស៊ីត្រូវបាត់ខ្លួនមុនពេលចូលក្នុងតំបន់ត្រួតពិនិត្យហោះហើររបស់វៀតណាម(internet) |
(VOV)_ចំពោះព័ត៍មានពីនាយកដ្ឋានអាកាសចរណ៍ម៉ាឡេស៊ីជូនព័ត៍មាននា
ពេលថ្មីៗ នេះថា៖ យន្តហោះ MH 370 ត្រូវបាត់ខ្លួន មានការទាំក់ទិនដល់ការទទួល ខុសត្រូវរបស់វៀតណាម ពីព្រោះថា៖ យន្តហោះនេះបានចូលក្នុងតំបន់ត្រួតពិនិត្យ
ហោះហើរ (តំបន់ Igari) និងវៀតណាមបានជូនដំណឹងអោយភាគីម៉ាឡេស៊ីយឺត១២
នាទី នាយកនាយកដ្ឋានអាកាសចរណ៍វៀតណាម លោក Lai Xuan Thanh បានចាត់ ទុកថា៖ បណ្ដាពាក្យសំដីពោលខាងលើនេះគឺមិនគ្រប់គ្រាន់ទេ និងអាចធ្វើអោយសា
ធារណៈមតិយល់ច្រឡំដែរ។ លោក Lai Xuan Thanh អះអាងថា៖
“ យើងខ្ញុំអះអាងថាៈ យន្តហោះ MH 370 ត្រូវបាត់សញ្ញានៅលើអេក្រង់រ៉ាដាមុនពេលចូលក្នុងតំបន់ Iragi របស់វៀតណាម។ ស្ថាប័នអាកាសចរណ៍របស់ភាគីទាំងពីរបានកំណត់រយៈពេលផ្ទេរប្តូរគឺម៉ោង១៧និង២២នាទី (ម៉ោងអន្តរជាតិ) ប៉ុន្តែដល់ ម៉ោង ១៧និង២០នាទី ៤៣វិនាទី សញ្ញារបស់យន្តហោះនេះបានបាត់លើអេក្រង់របស់
ស្ថានីយគ្រប់គ្រងអាកាសចរណ៍ទីក្រុងហូជីមិញហើយ (ACC ហូជីមិញ)។ ការផ្ទេរប្រគល់នេះមិនទាន់បានសម្រេចដែរ។ ហើយម៉ាឡេស៊ីក៏បានទទួលស្គាល់រយៈពេលចុងក្រោយដែលមានសញ្ញារបស់យន្តហោះនេះគឺមុនម៉ោង១៧ និង២២
នាទីដែរ៕”