យន្តហោះដឹកមនុស្សចំនួន ១៧០ នាក់បានធ្លាក់នៅអ៊ីរ៉ង់៖ គ្មាន​នរណាម្នាក់​នៅរស់ឡើយ

(VOVWORLD) -តាមប្រពន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថា អ្នកដំណើរនិងក្រុមអ្នកបើកបរទាំងអស់នៅលើយន្តហោះនេះគឺត្រូវស្លាប់ទាំងអស់។
យន្តហោះដឹកមនុស្សចំនួន ១៧០ នាក់បានធ្លាក់នៅអ៊ីរ៉ង់៖ គ្មាន​នរណាម្នាក់​នៅរស់ឡើយ - ảnh 1 យន្តហោះដឹកមនុស្សចំនួន ១៧០ នាក់បានធ្លាក់នៅអ៊ីរ៉ង់

នាថ្ងៃទី ៨ ខែមករា យន្តហោះប៊ូអ៊ីង ៧៣៧ មួយគ្រឿង ដែលមានលេខសម្គាល់ ៧៥២ របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ដែលដឹកអ្នកដំណើរនិងក្រុមអ្នកបើកបរចំនួន ១៧០ នាក់ បានជួបឧប្បត្តិហេតុ ធ្លាក់នៅតំបន់ក្បែរព្រលានយន្តហោះ Imam Khomeini នៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់។ យន្តហោះនេះកំពុងធ្វើដំណើរពីរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ ទៅកាន់រដ្ឋធានី Kiev របស់អ៊ុយក្រែន។

តាមប្រពន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថា អ្នកដំណើរនិងក្រុមអ្នកបើកបរទាំងអស់នៅលើយន្តហោះនេះគឺត្រូវស្លាប់ទាំងអស់។

សមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ក៏បានបញ្ជាក់ថាគ្មានសង្ឃឹម ស្វែងរកអ្នកនៅរស់ក្នុងគ្រោះថ្នាក់នោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ