(VOVworld) - ផ្ដើមកម្មវិធី “និទាយរដូវស្ម័គ្រចិត្ត-តេតកក់ក្ដៅពោរពេញទៅដោយ មនោសញ្ចេតនា២០១៥” នាថ្ងៃទី១ កុម្ភៈ សម្ព័ន្ធយុវជនទីក្រុងកុម្មុយនិសហូជីមិញ សមាគមសម្ព័ន្ធយុវជនទីក្រុងហាណូយ បានសហការជាមួយសមាគមកាកបាទ ក្រហមនិងសសមាគមអាជីវករវ័យក្មេងហាណូយ រៀបចំដំណើរចុះសាកសួរសុខ
ទុក្ខ និងជូនអំណោយសំរាប់ជនក្រីក្រជិត៣០០នាក់នៅស្រុកចំនួន៣ គឺ Ba Vi
Me Linh និង My Duc។កម្មវិធី “តេតកក់ក្ដៅពោរពេញទៅដោយមនោសញ្ចេតនា” គឺជាសកម្មភាព១ដែលបានរៀបចំឡើងជាប្រចាំដោយសម្ព័ន្ធយុវជនទីក្រុង
ហាណូយ សំដៅជួយឧបត្ថម្ភកុមារដែលជួបការលំបាកក្នុងជីវភាពរស់នៅ ជនរួម
ជាតិជនជាតិភាគតិច ដើម្បីពួកគេមានបុណ្យតេត១ដ៏កក់ក្ដៅនិងសប្បាយ
រីករាយ។នាពេលខាងមុខ សម្ព័ន្ធយុវជនទីក្រុងហាណូយនឹងបន្តសហការជា
មួយបុគ្គលនិង ក្រសួង ស្ថាប័ន សមូហភាពនានា ដើម្បីរក្សាសកម្មភាពស្ម័គ្រចិត្ត
ដែលមានចរិត លក្ខណៈមនុស្សធម៌និងអត្ថន័យជ្រាលជ្រៅ មិនត្រឹមតែក្នុងឱកាស
តេតប៉ុណ្ណោះ ទេ ថែមទាំងក្នុងទិវារំលឹកខួបអនុស្សាវរីយ៍ធំផ្សេងៗរបស់ប្រទេស
ជាតិទៀតផង៕