យុវជនអណិកជនវៀតណាមឆ្ពោះទៅទឹកដីដូនតា
(VOVWORLD) - នាថ្ងៃទី ១៥ ខែកក្កដា តំណាងយុវជននិងនិស្សិតអាណិកជនវៀតណាមជិត ១២០ នាក់ដែលចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៤ បានធ្វើដំណើរទៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស ប្រាសាទស្តេច Hung នៅទីក្រុង Viet Tri ខេត្ត Phu Tho ចាប់ផ្តើមដំណើរឆ្ពោះទៅឫសគល់របស់ប្រជាជាតិ។
យុវជនអាណិកជនវៀតណាមជាច្រើននាក់មិនអាចលាក់អារម្មណ៍របស់ខ្លួនបានឡើយ នៅពេលមកកាន់ទឹកដីពិសិដ្ឋនេះ។ ប្អូន Tran Yen Vy អាយុ ១៦ឆ្នាំ មកពីប្រទេស Romania ចែករំលែក៖ “នាងខ្ញុំមិនដែលបានទៅប្រាសាទស្តេច Hung ទេ។ មកកាន់ទីនេះ ខ្ញុំមានអារម្មណ៍ថា ខ្លួនមានសំណាងខ្លាំងណាស់ដែលអាចគយគន់សម្រស់ស្អាតនៃស្រុកកំណើត។ ទៅជាមួយអ្នករាល់គ្នាគឺសប្បាយចិត្តខ្លាំងណាស់ និងមានបទពិសោធគួរឱ្យចាប់អារម្មណ៍ជាច្រើន។ សូមអរគុណដល់គណៈរៀបចំជំរុំរដូវក្តៅនេះ”។
តំណាងយុវជនអាណិកជនវៀតណាមថតរូបអនុស្សាវរីយ៍នៅប្រាសាទបិតាជាតិ Lac Long Quan។ រូបថត៖ Lan Phuong |
ដំណើរទៅទស្សនប្រាសាទបិតាជាតិ Lac Long Quan និងប្រាសាទស្តេច Hung គឺជាសកម្មភាពបើកឆាកដ៏មានអត្ថន័យនៃជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៤។ តាមនោះ គណៈកម្មការរៀបចំសង្ឃឹមថានឹងជួយយុវជនវៀតណាមនៅឯបរទេសយល់កាន់តែស៊ីជម្រៅអំពីឫសគល់របស់ប្រជាជាតិ តាមនោះ ពង្រឹងសេចក្តីស្រឡាញ់ចំពោះ មាតុភូមិ និងប្រទេសជាតិ ការប្តេជ្ញាចិត្តដើម្បីរួមចំណែកអភិវឌ្ឍន៍សហគមន៍ជនវៀតណាមនៅក្រៅប្រទេសក៏ដូចជាមាតុប្រទេស។ ជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៤ នឹងបន្តជាមួយនឹងសកម្មភាពដ៏គួរឱ្យរំភើបជាច្រើនផ្សេងទៀត ដោយសន្យាថានឹងនាំយកយុវជនវៀតណាមនៅឯបរទេសនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានអំពីប្រទេស និងប្រជាជនវៀតណាម៕