រក្សាគោលដៅកំណើន ៧​% សម្រាប់ឆ្នាំ ២០២៤​

(VOVWORLD) - នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់រដ្ឋាភិបាល នារសៀលថ្ងៃទី៧ ខែតុលា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគលោក Tran Quoc Phuong បានឲ្យដឹងថា ព្យុះទីហ្វុងយ៉ាហ្គី ដែលបានបោកបក់ចូលប្រទេសវៀតណាមនាថ្ងៃទី៧ ខែកញ្ញា បានបណ្តាលឱ្យ GDP របស់វៀតណាមធ្លាក់ចុះប្រមាណ ០,១៥% ។

ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទីបីត្រូវបានប៉ាន់ប្រមាណមានកំណើន៧,៤% និង GDP ក្នុងរយៈពេល ៩ ខែដើមឆ្នាំ កើនឡើង ៦,៨២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្រសួងផែនការ និងវិនិយោគបន្តរាយការណ៍ជូនរដ្ឋាភិបាល រក្សាគោលដៅកំណើន ៧% សម្រាប់ឆ្នាំ ២០២៤។

រក្សាគោលដៅកំណើន ៧​% សម្រាប់ឆ្នាំ ២០២៤​ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phuong បានជូនដំណឹងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាលក្នុងខែកញ្ញា ឆ្នាំ២០២៤។ រូបថត៖ VOV

ទាក់ទិននឹងដំណោះស្រាយ អនុរដ្ឋមន្ត្រី Tran Quoc Phuong បានឲ្យដឹងថា មូលដ្ឋានដែលមិនរងផលប៉ះពាល់ ប៉ុន្តែមានសក្ដានុពលកំណើនខ្ពស់ គួរតែចែករំលែកនិងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំនួសឲ្យការខាតបង់របស់មូលដ្ឋានដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ៖ “ក្នុងរបាយការណ៍នេះ ក្រសួងផែនការ និងវិនិយោគបានស្នើទៅនាយករដ្ឋមន្ត្រីថា មានមូលដ្ឋានសំខាន់ចំនួន២ បើសម្រេចបាននូវអត្រាកំណើនខ្ពស់ជាង នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល គឺទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ ទាំងនេះគឺជាក្បាលម៉ាស៊ីននិងជាកម្លាំងចលករដ៏សំខាន់របស់ប្រទេសទាំងមូល។ ដោយមានស្មារតីបែបនេះ នាពេលខាងមុខ ក្រសួងផែនការ និងវិនិយោគ នឹងសម្របសម្រួលជាមួយខុទ្ទកាល័យរដ្ឋាភិបាល ដើម្បីបង្ហើយសេចក្តីសម្រេចនៃកិច្ចប្រជុំជាប្រចាំរបស់រដ្ឋាភិបាល ដើម្បីអនុវត្តន៍តាមការណែនាំរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ