រក្សាទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ
|
រក្សាទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ (vietnamplus.vn) |
Vovworld-ទទួលសេចក្តីអញ្ចើញរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម
លោក Nguyen Phu Trong និងលោកជំទាវ អគ្គលេខាបក្សប្រជាជនបដិវត្តឡាវនិងជាប្រធានរដ្ឋឡាវលោក Choumaly Sayasone និងលោកជំទាវបានមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១៨ដល់២១សីហា។
ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅវៀតណាម អគ្គលេខានិងជាប្រធានរដ្ឋ
ឡាវលោក Choumaly Sayasone បានជួបសន្ទនាជាមួយអគ្គលេខាវៀតណាមលោក
Nguyen Phu Trong ប្រធានរដ្ឋលោក Truong Tan Sang ទស្សនាទីក្រុងហូជីមិញនិង
ខេត្ត Lam Dong ។ ភាំគីទាំងពីរបានរាយការណ៍ទៅវិញទៅមកអំពីស្ថានភាពរបស់
បក្សនីមួយៗប្រទេសនីមួយៗ ចែករំលែកការវាយតំលៃអំពីស្ថានភាពពិភពលោក
និងដំបន់។
អគ្គលេខានិងជាប្រធានរដ្ឋឡាវលោក Choumaly Sayasone បានអះអាងថាទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាមឡាវជាទ្រពសម្បត្តិមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរត្រូវបានការពារនិងរក្សា។ បក្សរដ្ឋនិងប្រជាជនឡាវនឹងធ្វើអស់ពីកំលាំងកាយចិត្តដើម្បីរក្សានិងពួនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការយូរអង្វែងស្មោះត្រង់ភ្លឺថ្លា
កម្រមានក្នុងទំនាក់ទំនងអន្តរជាតិ។ ថ្នាក់ដឹកនាំវៀតណាមបានអះអាងថា ក្នុង
កាលៈទេសៈក៏ដោយ វៀតណាមនឹងធ្វើអស់ពីកំលាំងកាយចិត្តរួមជាមួយឡាវរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាពពិសេសនិងសហប្រតិបត្តិការវៀត
ណាម-ឡាវកាន់តែស៊ីជម្រៅប្រសិទ្ធភាពនិងជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ៕