រក្សាភាពទាក់ទាញ​នៃបរិយាកាសវិ​និយោគ​របស់​វៀតណាម​ក្នុងនិន្នាការ​អនុវត្តន៍ពន្ធអប្បបរមាជាសកល

(VOVWORLD) - ដោះស្រាយបញ្ហាប្រឈមអំពីពន្ធដែលកើតចេញពីការធ្វើឌីជីថលខឿនសេដ្ឋកិច្ច ហៅកាត់ថាកិច្ចព្រមព្រៀងពន្ធអប្បបរមាជាសកល សសរស្តម្ភទីពីរ បានដាក់ចេញអត្រាពន្ធសហគ្រាសអប្បបរមាជាសកលគឺ ១៥% ចំពោះក្រុមហ៊ុនពហុជាតិសាសន៍ ដើម្បីទប់ស្កាត់ក្រុមហ៊ុនទាំងនេះផ្ទេរប្រាក់ចំណេញ ទៅកាន់ប្រទេសដែលមានពន្ធនាំចេញទាប ដើម្បីគេចពន្ធ។
រក្សាភាពទាក់ទាញ​នៃបរិយាកាសវិ​និយោគ​របស់​វៀតណាម​ក្នុងនិន្នាការ​អនុវត្តន៍ពន្ធអប្បបរមាជាសកល - ảnh 1សិក្ខាសាលាវិទ្យាសាស្ត្រដោយប្រធានបទ៖ “បទបញ្ញត្តិពន្ធអប្បបរមាជាសកល៖ បទពិសោធន៍អនុវត្តន៍របស់ប្រទេសនានា ផលប៉ះពាល់ និងដំណោះស្រាយសម្រាប់វៀតណាម”

នាព្រឹកថ្ងៃទី ១៨ មេសា នៅទីក្រុងហាណូយ ក្រសួងហិរញ្ញវត្ថុវៀតណាមបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រដោយប្រធានបទ៖ “បទបញ្ញត្តិពន្ធអប្បបរមាជាសកល៖ បទពិសោធន៍អនុវត្តន៍របស់ប្រទេសនានា ផលប៉ះពាល់ និងដំណោះស្រាយសម្រាប់វៀតណាម”។

យោងតាមគោលការណ៍នៃដំណោះស្រាយសសរស្តម្ភពីរ សំដៅដោះស្រាយបញ្ហាប្រឈមអំពីពន្ធដែលកើតចេញពីការធ្វើឌីជីថលខឿនសេដ្ឋកិច្ច ហៅកាត់ថាកិច្ចព្រមព្រៀងពន្ធអប្បបរមាជាសកល សសរស្តម្ភទីពីរ បានដាក់ចេញអត្រាពន្ធសហគ្រាសអប្បបរមាជាសកលគឺ ១៥% ចំពោះក្រុមហ៊ុនពហុជាតិសាសន៍ ដើម្បីទប់ស្កាត់ក្រុមហ៊ុនទាំងនេះផ្ទេរប្រាក់ចំណេញ ទៅកាន់ប្រទេសដែលមានពន្ធនាំចេញទាប ដើម្បីគេចពន្ធ។

នៅក្នុងសិក្ខាសាលា ប្រតិភូបានចាត់ទុកថា វៀតណាមចាំបាច់ត្រូវធ្វើការសម្រេចដ៏សំខាន់ៗ ក្នុងដំណើរការទប់ទល់នឹងពន្ធអប្បរមាជាសកល; កសាងទម្រង់ជួយឧបត្ថម្ភ សំដៅជួយសម្រួលដល់សហគ្រាស ដែលមានទុនវិនិយោគពីបរទេស និងលើកដំណោះស្រាយសងស្របទាន់ពេលវេលាធានាសិទ្ធិប្រមូលពន្ធរបស់វៀតណាម ក៏ដូចជាភាពទាក់ទាញនៃបរិយាកាសវិនិយោគផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ