រូងភ្នំ Son Doong - រមណីយដ្ឋានមួយក្នុងចំណោមរមណីយដ្ឋានគួរអោយទាក់ ទាញបំផុតលើពិភពលោក

(VOVWORLD) - នាថ្ងៃទី៤ ខែមករា នាយករងមន្ទីរទេសចរណ៍ខេត្ត Quang Binh លោក Dang Dong Ha បានបញ្ជាក់ថា Lonely Planet ដែលជាទស្សនាវដ្តីមួយដ៏មាន កិត្យានុភាពធំបំផុតលើពិភពលោកអំពីការណែនាំនិងផ្គត់ផ្គង់ព័ត៌មានសម្រាប់ភ្ញៀវទេសចរនោះ បានប្រកាសបញ្ជីឈ្មោះរមណីយដ្ឋានទេសចរណ៍គួរអោយទាក់ ទាញបំផុតទាំង៥កន្លែងលើពិភពលោកក្នុងឆ្នាំ២០១៩។ 

  ក្នុងបញ្ជីឈ្មោះនេះ រូងភ្នំ ធំបំផុតលើពិភពលោក Son Doong នៅខេត្ត Quang Binh ត្រូវបានរៀបចំណាត់ ទី៣ បន្ទាប់ពីផ្លូវលុំ Inca ទៅដល់ Machu Picchu នៅប្រទេសប៉េរូនិងពិធីបុណ្យ វប្បធម៌ តន្ត្រីនិងសិល្បៈ Burning Man នៅ Nevada។

        តាមការវាយតម្លៃរបស់ទស្សនាវដ្ដី Lonely Planet អោយដឹងថា រូងភ្នំ Son Doong នឹងជាទីកន្លែងដ៏ល្អឥតខ្ចោះចំពោះមនុស្សម្នាដែលមានបំណងធ្វើដំណើរទេស ចរណ៍ផ្សងព្រេងជាពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ