រោងមហោស្រពវិចិត្រសិល្បះសហសម័យវៀតណាម និងមន្ទីរពេទ្យ Huu Nghi ទទួលកិត្តិនាមវីរជនពលកម្ម
|
មន្ទីរពេទ្យ Huu Nghi ទទួលកិត្តិនាមវីរជនពលកម្ម |
(VOV)_នាព្រឹកថ្ងៃទី២៧ ធ្នូ មន្ទីរពេទ្យ Huu Nghi ហាណូយ បានរៀបចំពិធីទទួល
កិត្តិនាមវីរជនពលកម្ម។ អគ្គលេខាបក្ស លោក Nguyen Phu Trong និងឧបនាយក
រដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញចូលរួម។ ថ្លែងមតិនៅទីនេះឧបនាយក
រដ្ឋមន្ត្រី លោក Vu Duc Dam បានអោយដឹងថា៖
“ ផ្នែកសុខាភិបាលវៀតណាម ត្រូវបានរីកធំធាត់ដោយឥតឈប់ឈរ។ ទោះ
បីយើងមោទនក្តី ប៉ុន្តែមិន ពេញចិត្តខ្លួនឯងចំពោះសមិទ្ធិផលដែលទទួលបាននេះ។
ដោយមានតួនាទីសំខាន់ក្នុងប្រព័ន្ធមន្ទីរពេទ្យ ដោយមានភារកិច្ចពិសេស សំណូម
ពរចំពោះមន្ទីរពេទ្យ Huu Nghi កាន់តែខ្ពស់ និងកាន់តែម៉ត់ចត់។ ទន្ទឹមនឹងការខំប្រឹង
ប្រែងរបស់សមូហភាពមន្ទីរពេទ្យនេះ ក៏ត្រូវការជួយឧបត្ថម្ភ យកចិត្តទុកដាក់ជាពិ
សេសរបស់បក្សរដ្ឋ និងក្រសួងសុខាភិបាល។”
ក៏ក្នុងថ្ងៃដដែល រោងមហោស្រពវិចិត្រសិល្បះសហសម័យវៀតណាម ក៏បាន
រៀបចំពិធីទទួល កិត្តិនាមវីរជនពលកម្ម។ ប្រគល់កិត្តិនាមដ៏ថ្លៃថ្លានេះ អោយរោង
មហោស្រពវិចិត្រសិល្បះសហសម័យវៀតណាម ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang បានអបអរសាទរ និងលើកដម្កើងស្នាដៃទាំងឡាយ ដែល
មសមូហភាពល្ខោនមហោស្រពទទួលបាន ក្នុងរយៈពេលកន្លងទៅ និងស្នើ
អោយល្ខោនមហោស្រពកសាងកម្មវិធីសម្ដែងច្រើនថែមទៀត ទាក់ទាញទស្ស
និកជនជាតិនិងអន្តរជាតិ ត្រូវបង្កើនជំនួបប្រាស្រ័យ ធ្វើសមាហរណកម្មវប្បធម៌
ជាមួយប្រទេសនានាលើពិភពលោក៕