រដ្ឋ Queensland អូស្ត្រាលីផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

(VOVWORLD) - ថ្នាក់ដឹកនាំរដ្ឋ Queensland បានសង្កត់ធ្ងន់ថា Queensland ចាត់ទុកវៀតណាមជាដៃគូអាទិភាពជួរមុខក្នុងតំបន់ ព្រមទាំងអះអាងពីការប្ដេជ្ញាចិត្តអនុវត្តន៍ដោយព្រមៗគ្នា និងគ្រប់ជ្រុងជ្រោយនូវយុទ្ធសាស្ត្រថ្មីនារយៈពេលខាងមុខ។
រដ្ឋ Queensland អូស្ត្រាលីផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh និងថ្នាក់ដឹកនាំរដ្ឋ Queensland

ក្នុងរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែឧសភា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Nguyen Tat Thanh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរដ្ឋ Queensland តាមការអញ្ជើញរបស់ថ្នាក់ដឹកនាំរដ្ឋ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh បានចូលជួបសម្ដែងការគួរសមអភិបាលរដ្ឋ Queensland លោកស្រី Jeannette Young ជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារ ពាណិជ្ជកម្ម និងវិនិយោគរដ្ឋ លោក Cameron Dick រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទរដ្ឋ លោក Mark Furner និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡារដ្ឋលោក Stirling Hinchliffe។ នៅក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំរដ្ឋ Queensland បានសង្កត់ធ្ងន់ថា Queensland ចាត់ទុកវៀតណាមជាដៃគូអាទិភាពជួរមុខក្នុងតំបន់ ព្រមទាំងអះអាងពីការប្ដេជ្ញាចិត្តអនុវត្តន៍ដោយព្រមៗគ្នា និងគ្រប់ជ្រុងជ្រោយនូវយុទ្ធសាស្ត្រថ្មីនារយៈពេលខាងមុខ។ ថ្នាក់ដឹកនាំរដ្ឋ Queensland មានសេចក្តីសោមនស្សរីករាយ ចំពោះការដែលភាគីទាំងពីរមានផែនការបើកជើងហោះហើរត្រង់ដើមដំបូងរវាងរដ្ឋធានី Brisbane និងទីក្រុងហូជីមិញនាខែមិថុនាខាងមុខ ដោយចាត់ទុកថា នេះគឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យដ៏សំខាន់ បង្កើតកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការ និងការជួបប្រាស្រ័យរវាងប្រជាជននៅរដ្ឋ Queensland និងវៀតណាម។

លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh បានអបអរសាទរចំពោះការដែលរដ្ឋ Queensland គោរពតួនាទី ឋានៈរបស់វៀតណាមក្នុងតំបន់ ក៏ដូចជាការតម្រង់ទិសដៅរបស់រដ្ឋ ដែលផ្ដល់អាទិភាពដល់កិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើលក្ខណៈស្រដៀងគ្នាដែលភាគីទាំងពីរចាំបាច់ត្រូវទាញយកយ៉ាងសកម្ម ជាពិសេសគឺសេដ្ឋកិច្ច ធនធាន និងប្រភពធនធានមនុស្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ