រដ្ឋប្រហារនៅទួរគី៖តុលាការទួរគីបានចេញដីកាចាប់ខ្លួនបុព្វជិត Gulen

រដ្ឋប្រហារនៅទួរគី៖តុលាការទួរគីបានចេញដីកាចាប់ខ្លួនបុព្វជិត Gulen - ảnh 1
បុព្វជិត Fethullah Gulen. (រូបថត: Samaa TV)

(VOVworld)-នាថ្ងៃទី៤សីហា តុលាការមួយនៅទួរគីបានចេញដីកាជាផ្លូវការ ស្តីពី
ការចាប់ខ្លួនបុព្វជិត Fethullah Gulen ជាអ្នកដែលត្រូវអាជ្ញាធរ Ankara ចោទប្រកាន់
ថា ជាមេខ្លោងការធ្វើរដ្ឋប្រហារបរាជ័យនាយប់ថ្ងៃទី១៥កក្កដា កន្លងទៅ បណ្តាល
ឲ្យមនុស្សចំនួន២៧០នាក់បាត់បង់ជីវិត។​រដ្ឋាភិបាលទួរគី ក៏ បានចោទប្រកាន់
លោក Gulen ធ្លាប់ជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី  Tayyip Erdogan ដែលកំពុង
និរទេសខ្លួននៅអាមេរិក ជាមេខ្លោងការធ្វើរដ្ឋប្រហារ បរាជ័យនាពេលកន្លងទៅ
ហើយ Ankara ចង់ឲ្យវ៉ាស៊ីនតោនធ្វើបត្យាប័នលោក Gulen មកកាន់ទួរគីវិញដើម្បី
កាត់ទោស។ ប៉ុន្តែភាគីអាមេរិកបានចាត់ទុកថា ទួរគីគ្មានភស្តុតាងគ្រប់គ្រាន់ស្តីពី
ការពាក់ព័ន្ធរបស់លោក Gulen ចំពោះការ ធ្វើរដ្ឋប្រហារនៅទួរគីទេ។ បច្ចុប្បន្ន
អាជ្ញាធរ Ankara គ្រាន់តែនាំចេញការ ចោទប្រកាន់ប៉ុណ្ណោះ ហើយពុំទាន់មានភស្តុ
តាងជាក់លាក់ណាមួយពាក់ព័ន្ធ ទៅនឹងលោក Gulen ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ