រដ្ឋាភិបាល Venezuela ចោទប្រកាន់ភាគីប្រឆាំងក្លែងបន្លំហត្ថលេខាក្នុងការបុះប្រជាមតិ

រដ្ឋាភិបាល Venezuela ចោទប្រកាន់ភាគីប្រឆាំងក្លែងបន្លំហត្ថលេខាក្នុងការបុះប្រជាមតិ - ảnh 1
រដ្ឋាភិបាល Venezuela ចោទប្រកាន់ភាគីប្រឆាំងក្លែងបន្លំហត្ថលេខាក្នុងការបុះប្រជាមតិ (VNA)


(VOVworld) – នាថ្ងៃទី ១ សីហា រដ្ឋាភិបាល Venezuela បានចោទប្រកាន់ភាគី
 ប្រឆាំងដែលមានទង្វើក្លែងបន្លំក្នុងការប្រមូលហត្ថលេខាអំពាវនាវរៀបចំការ
បោះ ឆ្នោតទំនុកទុកចិត្តពាក់កណ្ដាលអាណត្តិចំពោះប្រធានាធិបតី Nicolas
 Maduro។ ថ្លែងមតិ នៅសម័យសួរដេញដោលនៅគណៈកម្មាធិការជាតិរៀបចំ
ការបោះឆ្នោត  CNE លោក Jorge Ridriguez អភិបាលក្រុង Caracas និងជា
អ្នកប្រមុខគណៈកម្មាធិការពិសេសរបស់រដ្ឋាភិបាលបានឲ្យដឹងថា៖ សមត្ថកិច្ច
ទទួលបានសំបុត្រនិងពាក្យប្តឹងតវ៉ារបស់ប្រជាពលរដ្ឋនៅតុលាការដែលចោទ
ប្រកាន់សម្ព័ន្ធគណៈបក្សប្រឆាំង «តុសាមគ្គីភាពប្រជាធិបតេយ្យ»  (MUD)
បានក្លែងបន្លំហត្ថលេខា។ លោកបានលើកច្បាស់ថា៖ ការប្រមូលហត្ថលេខា
ទាមទារៀបចំការបោះប្រជាមតិចំពោះការបោះឆ្នោតទំនុកទុកចិត្តប្រធានា
ធិបតី Nicolas Maduro គ្មានតំលៃណាមួយខាងគតិយុត្តទេ។ អ្នកនយោបាយ
រូបនេះបានអះអាងថា៖ នេះគឺជារឿងក្លែងបន្លំហត្ថលេខាធំបំផុតក្នុងប្រវត្តិ
សាស្ត្ររបស់ Venezuela ហើយមិនអាចកសាង អនាគតរបស់ប្រទេសជាតិឈរ
លើគ្រិះស្ថានក្លែងបន្លំទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ