រដ្ឋាភិបាលបានរៀបចំជប់លៀងចំពោះអង្គទូតក្នុងឱកាសទិវាបុណ្យជាតិទី២កញ្ញា
(VOV) /  
|
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បានអញ្ចើញចូលរួមនិងធ្វើអធិបតីពិធីជប់លៀងអង្គទូត (chinhphu.vn) |
VOV-នាយប់ថ្ងៃទី៣០សីហានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាមលោក Nguyen Tan Dung បានអញ្ចើញចូលរួមនិងធ្វើអធិបតីពិធីជប់លៀង
អង្គទូតក្នុងឱកាសរំលឹកខួបលើកទី៦៨ទិវាបុណ្យជាតិសាធារណៈរដ្ឋសង្គមនិយម
វៀតណាម (ទី២កញ្ញាឆ្នាំ១៩៤៥-ទី២កញ្ញាឆ្នាំ២០១៣)។ ចូលរួមពិធីមានបណ្ដា
ឧបនាយករដ្ឋមន្ត្រីថ្នាក់ដឹកនាំក្រសួងផ្នែកមជ្ឈឹម។ ភាគីអង្គទូតមានលោក Jorge
Rondon Uzcategui ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋវីណេហ្ស៊ូអេឡាប្រចាំនៅវៀតណាម
ប្រធានអង្គទូតស្ដីទី បណ្ដាឯកអគ្គរដ្ឋទូតភារធារីប្រធានដំណាងអង្គការអន្តរជាតិ
ប្រចាំនៅវៀតណាម។ ថ្លែងមតិនៅពិធី នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Tan Dung បានលើកច្បាស់ថា ជាមួយកិច្ចសហប្រតិបត្តិការ ការជួយឧបត្ថម្ភប្រកប
ដោយមានប្រសិទ្ធភាពរបស់បណ្ដាប្រទេសនិងអង្គការអន្តរជាតិ វៀតណាមជា
និច្ចកាលខំប្រឹងប្រែងក្នុងការធានាសុខុមាលភាពសង្គមផលប្រយោជន៍សង្គម
ស្ថិរភាពនយោបាយសង្គម។ វៀតណាមក៏ជានិច្ចកាលខំប្រឹងប្រែងក្នុងតួនាទីរបស់សមាជិកមានការទទួលខុសត្រូវសកម្មរបស់សហគមន៍ដំបន់និងអន្តរជាតិ។
“ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធក៏ដូចជាយន្តការសហប្រតិបត្តិការពហុភាគីផ្សេងៗទៀត វៀតណាមជានិច្ចកាលធ្វើអស់ពីកំលាំងកាយចិត្តរួមជាមួយបណ្ដាប្រទេសអង្គការអន្តរជាតិ
បង្កើនកិច្ចសហប្រតិបត្តិការកសាងនិងពង្រឹងទំនុកទុកចិត្តយុទ្ធសាស្ត្រដើម្បីបង្កា
ជំលោះដោះស្រាយការខ្វែងគំនិតរួមចំណែករក្សាសន្តិភាពបង្កបរិយាកាសអភិវឌ្ឍន៍
នាំមកនូវផលប្រយោជន៍ចំពោះប្រជាជនទូទាំងពិភពលោក។ វៀតណាមមាន
បំណងបន្តជំរុញធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងសហប្រតិបត្តិការជាមួយ
ប្រទេសទាំងអស់ អង្គការដំបន់និងអន្តរជាតិ។”
រីឯដំណាងភាគីអង្គទូត ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋវីណេហ្ស៊ូអេឡាប្រចាំ
នៅវៀតណាមលោក Jorge Rondon Uzcategui ប្រធានអង្គទូតស្ដីទីបានសង្កត់ធ្ងន់ថា៖
“វៀតណាមបានបង្ហាញការប្តេជ្ញាចិត្តរួមចំណែកទៅក្នុងការកសាងមូលគ្រឹះសំរាប់ពិភពលោកមួយសន្តិភាព ជាកន្លែងដែលបណ្ដាប្រទេសអាចស្ថិតស្ថេរជាមួយ
គ្នា។ យើងខ្ញុំអះអាងនូវបំណងបន្តបង្កើនទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការជាមួយវៀតណាមពីព្រោះយើងខ្ញុំជឿជាក់ថា នោះជាកិច្ចសហប្រតិបត្តិការមាន
ផលប្រយោជន៍ដូចគ្នានិងរួមចំណែកទៅក្នុងការអភិវឌ្ឍន៍និងសន្តិភាពរបស់ដំបន់
ទ្វីបអាស៊ីនិងពិភពលោកនិយាយរួម៕”
-VOV