រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណះល្អបំផុតដើម្បីអង្គភាពអាជីវកម្មបរទេសវិនិយោគនៅវៀតណាម
|
រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណះល្អបំផុតដើម្បីអង្គភាពអាជីវកម្មបរទេសវិនិយោគនៅវៀតណាម |
(VOV)_នេះគឺជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
នៅក្នុងជំនួបសន្ទនាជាមួយលោកស្រី Cheo Hock Kuan នាយិកាប្រតិបត្តិជាន់ខ្ពស់
ទទួលបន្ទុកយុទ្ធសាស្ត្រនិងកិច្ចការបរទេស នៃសម្ព័ន្ធក្រុមហ៊ុន Temasek (សិង្ហបុរី)
ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម នារសៀលថ្ងៃទី២មិនា។ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានស្នើថា៖ ក្នុងរយៈពេលខាងមុខនេះ សម្ព័ន្ធ
ក្រុមហ៊ុន Temasek បន្តស្វែងរកឱកាសវិនិយោគនៅវៀតណាម ក្នុងវិស័យកែច្នៃផល
រ៉ែ បច្ចេកទេសម្ហូបអាហារនិង ទេសចរណ៍។
នៅក្នុងជំនួបនេះ លោកស្រី Cheo Hock Kuan បានសម្ដែងនូវការយកចិត្តទុកដាក់
និងបង្កលក្ខណះងាយស្រួលរបស់វៀតណាម សំរាប់សម្ព័ន្ធក្រុមហ៊ុន Temasek និ
យាយដោយឡែកនិងអង្គភាពអាជីវកម្មបរទេសដែលកំពុងវិនិយោគនៅវៀតណាម
និយាយរួម ដែលបានជួយឧបត្ថម្ភអង្គភាពអាជីវកម្មធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធិ
ភាព នាំមកនូវផលប្រយោជន៍សំរាប់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកជំ
រុញទំនាក់ទំនងរវាងប្រទេសទាំងពីរអោយបានកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕