រដ្ឋាភិបាលវៀតណាមបង្កលក្ខណៈងាយស្រួលនិងជំរុញនិន្នាការទូទាត់ចល័ត

(VOVWORLD) - នាព្រឹកថ្ងៃទី៦ វិច្ចិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅវេទិកាទូទាត់ អេឡិចត្រូនិកវៀតណាម២០១៧។
រដ្ឋាភិបាលវៀតណាមបង្កលក្ខណៈងាយស្រួលនិងជំរុញនិន្នាការទូទាត់ចល័ត - ảnh 1 ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue (នៅកណ្ដាល) ចូលរួមវេទិកា (រូបថត៖ VOV5)


អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue បានអះអាងថា “Mobile Payment - កត្តាជំរុញខឿន សេដ្ឋកិច្ចគ្មានសាច់ប្រាក់” គឺជានិន្នាការដែលធ្វើឲ្យផ្លាស់ប្ដូរនូវរបៀបទូទាត់ បង្កើត ឡើងនិងជំរុញរូបសណ្ឋានធ្វើអាជីវកម្មថ្មី ជួយសហគមន៍ចូលរួមនិងមានឱកាស ទទួលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្ម៤.០។ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hueបានសង្កត់ធ្ងន់ថា៖

        “ដោយផលប្រយោជន៍ដ៏ធំធេងដែលសេវាកម្មថ្មីអាចនាំមកជូនប្រជាជនភាគច្រើននោះ បក្សនិងរដ្ឋាភិបាលបានចេញគោលនយោបាយជំរុញការទូទាត់មិនប្រើ ប្រាស់សាច់ប្រាក់និយាយរួមនិងទូទាត់ចល័តនិយាយដោយឡែក។ យើងកំពុង អនុវត្តដំណើរការកសាងយុទ្ធសាស្ត្រហិរញ្ញវត្ថុជាតិ ដែលការទូទាត់ចល័តនឹងជា ចំណែកមួយដើម្បីអនុវត្តយុទ្ធសាស្ត្រនេះ”។

        ក្នុងក្របខ័ណ្ឌវេទិកានេះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានជួបសន្ទនាជាមួយមហាសេដ្ឋីលោក Jack Ma ស្ថាបនិកនិងជាប្រធានសម្ព័ន្ធ ក្រុមហ៊ុន Alibaba។ នៅជំនួបនេះ លោក Jack Ma វាយតំលៃថា វៀតណាមជា ទីផ្សារដ៏ងាយស្រួលដើម្បីអភិវឌ្ឍន៍ការទូទាត់អេឡិចត្រូនិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ