រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់លើការអភិវឌ្ឍន៍បច្ចេកវិទ្យាdigital

(VOVworld)-នារសៀលថ្ងៃទី១៤មិនានៅទីក្រុងហាណូយ ធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាមបានប្រកាសជាផ្លូវការនូវរបាយាការណ៍អភិវឌ្ឍន៍ពិភពលោក ឆ្នាំ ២០១៦ដោយស្តីពីផលប្រយោជន៍នៃបច្ចេកវិទ្យា digital។ ថ្លែងមតិក្នុង ពិធី នាយិការ
ធនាគារ WB ប្រចាំនៅវៀតណាម លោកស្រី Victoria Kwakwa បានសង្កត់ធ្ងន់ថា
បច្ចេកវិទ្យា digital បានពង្រីកលើទូទាំងពិភពលោក។​លោកស្រី បានឲ្យដឹងថា របាយការណ៍នេះបានស្នើរសកម្មភាពស្នូលចំនួនពីរនោះលុបបំ​បាត់គម្លាតdigitalតាមរយៈការសាយភាយអ៊ីនធ្វើណែតក្នុងតម្លៃថោកនិងមានសុវត្ថ ភាព បង្កើនការ គ្រប់គ្រងរដ្ឋសំដៅធានាលក្ខណៈប្រកួតប្រជែងរវាងក្រុមហ៊ុននានា ។   

        រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានអះអាងថា
រដ្ឋាភិបាល វៀតណាមយកចិត្តទុកដាក់ជាពិសេសក្នុងការដាក់ចេញគោលនយោ
បាយលើក ទឹកចិត្តការអភិវឌ្ឍន៍បច្ចេកវិទ្យា digital។​លោកក៏បានចាត់ទុកថា ដើម្បី អភិវឌ្ឍន៍បច្ចេកវិទ្យាdigital ក្រុមហ៊ុនទាំងអស់ត្រូវ អនុវត្តបច្ចេកវិទ្យា ព័ត៌មានសម្រាប់
ការអភិវឌ្ឍន៍។​ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនក៏ត្រូវខំប្រឹងប្រែង ទាក់ទងផ្ទាល់ជាមួយ បច្ចេកវិទ្យាព័ត៌មានក្នុងការងារនិងអនុវត្តជាក់ស្តែងក្នុងជីវ ភាពរស់នៅទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ