រដ្ឋាភិបាលស៊ូដង់ខាងត្បូងចុះហត្ថលេខាលើបទឈប់បាញ់ជាមួយកម្លាំងបះបោរ
(VOVWORLD) - នាថ្ងៃទី២១ ធ្នូ រដ្ឋាភិបាលស៊ូដង់និងក្រុមបះបោរនានា
បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងឈប់បាញ់ សំដៅបញ្ចប់សង្គ្រាម
ស៊ីវិលក្នុងអំឡុង៤ឆ្នាំកន្លងមកហើយអនុញ្ញាតិឲ្យក្រុមសង្គ្រោះមនុស្សធម៌
ទាក់ទងជាមួយប្រជាជនដែលត្រូវជាប់គាំងក្នុងសង្គ្រាមនេះ។
ទាហានស៊ូដង់ខាងត្បូងយាមល្បាតនៅទីរួមខេត្ត Bentiu (រូបថត៖ AFP/TTXVN)
|
បទឈប់បាញ់ត្រូវបានចុះហត្ថលេខា គឺសំដៅតភ្ជាប់ឡើងវិញនូវកិច្ចព្រម ព្រៀងសន្តិភាពឆ្នាំ
២០១៥ដែលត្រូវបានដួលរលំកាលពីឆ្នាំទៅមិញ ក្រោយពីការ ប្រយុទ្ធគ្នាផ្ទុះឡើងយ៉ាងកាចសាហាវ
នៅរដ្ឋធានី Juba។
ប្រធានគណៈកម្មាធិការសហភាពអាហ្វ្រិក (AU) លោក Moussa Faki Mahamat បានសំដែង
ក្ដីសង្ឃឹមថា ដោយកិច្ចព្រមព្រៀងពោលខាងលើ ភាគីទាំងអស់នៅស៊ូដង់ខាងត្បូងនឹងខំប្រឹងប្រែង
បញ្ចប់សង្គ្រាមស៊ីវិលនេះ៕