រដ្ឋាភិបាលអង់គ្លេសមិនយល់ព្រមរៀបចំការបោះឆ្នោត Brexit លើកទី ២ ទេ


រដ្ឋាភិបាលអង់គ្លេសមិនយល់ព្រមរៀបចំការបោះឆ្នោត Brexit លើកទី ២ ទេ - ảnh 1
រដ្ឋាភិបាលអង់គ្លេសមិនយល់ព្រមរៀបចំការបោះឆ្នោត Brexit លើកទី ២ ទេ (VNA)

(VOVworld) – នាថ្ងៃទី ១០ តុលា រដ្ឋាភិបាលអង់គ្លេសប្រកាសនឹងមិនយល់ព្រម
 រៀបចំការបោះឆ្នោតលើកទី ២ ស្តីពីការចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅ
ថា  Brexit ទេ។ ក្រៅពីនោះ បណ្ដាសមាជិកសភានឹងដើរតួនាទីក្នុងការពិនិត្យ
មើល ដំណើរការ Brexit យ៉ាងម៉ត់ចត់។ ឆ្លើយសម្ភាសារបស់មជ្ឈដ្ឋានសារព័ត៌មាន
 អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានលើក
ច្បាស់ថា៖ រដ្ឋសភានៃប្រទេសនេះប្តេជ្ញានឹងមិនជជែក ហើយពិនិត្យមើលយ៉ាង
ម៉ត់ចត់ដំណើរការ Brexit ក្នុងពេលប្រព្រឹត្តទៅ។ ប្រការនេះគឺចាំបាច់និងត្រឹម
ត្រូវ។ ប៉ុន្តែ ការរៀបចំការបោះប្រជាមតិរបស់ប្រជាពលរដ្ឋអង់គ្លេសលើកទី ២
អំពី បញ្ហានេះគឺជាការបោះជំហានដែលមិនអាចទទួលបានការយល់ព្រម។
នាថ្ងៃដដែល រដ្ឋមន្ត្រី Brexit លោក David Davis បានអះអាងថា៖ រដ្ឋាភិបាល
អង់គ្លេសនឹងបដិសេធរាល់គំនិតដែលមិនអើពើដល់លទ្ធផលនៃការបោះប្រជា
មតិអំពី Brexit ឬ ការផ្អាកដំណើរចាកចេញពី EU ដែលគ្មានមូលហេតុសមស្រប។
ក្នុងពេលនោះ ប្រធានធនាគាវិនិយោគអឺរ៉ុប (EIB) លោក Werner Hoyer​ ទើប
នឹងរំលឹកថា៖ សកម្មភាពផ្តល់កម្ចីរបស់ EIB ចំពោះមជ្ឈដ្ឋានសហគ្រាសអង់
គ្លេសមិនអាចរក្សានៅកំរិតដូចពីមុនហើយអាជីវករអង់គ្លេសនឹងជួបការលំ
បាកក្នុងការខ្ចីទុនពី EIB ដើម្បីអនុវត្តគំរោង ការណ៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងពេល
អង់គ្លេសចាកចេញពី EU៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ