រដ្ឋាភិបាលអាមេរិកបានបញ្ឈប់សកម្មភាពដល់សប្តាហ៍ទី ២

រដ្ឋាភិបាលអាមេរិកបានបញ្ឈប់សកម្មភាពដល់សប្តាហ៍ទី ២ - ảnh 1
គិតដល់ថ្ងៃទី ៧ តុលា ស្ថាប័នមួយចំនួនរបស់រដ្ឋាភិបាលអាមេរិក បានបញ្ឈប់សកម្មភាពដោយសារការខ្វះខាតថវិការដល់សប្តាហ៍ទី ២។ (Image: Vietnamplus)

(VOVworld) – គិតដល់ថ្ងៃទី ៧ តុលា ស្ថាប័នមួយចំនួនរបស់រដ្ឋាភិបាលអាមេរិកបាន
បញ្ឈប់សកម្មភាពដោយសារការខ្វះខាតថវិការដល់សប្តាហ៍ទី ២។ ប៉ុន្តែ សភាអាមេរិក
រួមជាមួយស្ថាប័ននីតិប្រត្តិបត្តិនៅរក្សារទេសនៈរបស់ខ្លួន។ វិបត្តិនយោបាយនៅអាមេរិក
បានរីករាលដាលដល់បញ្ហាសដម្លើងកំរិតអតិបរិមានៃប្រាក់បំណុល។ នេះគឺជាបញ្ហា
សំខាន់ដែលជះឥទ្ធិពលដ៏ធំធេងមិនត្រឹមតែដល់ខឿនសេដ្ឋកិច្ចអាមេរិកប៉ុណ្ណោះទេ
ថែមទាំងដល់សេដ្ឋកិច្ចសកល ទៀតផង។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក
Jack Lew បានព្រមានអំពីផលវិបាកដ៏ ធ្ងន់ធ្ងរនៃការក្ស័យធនរបស់អាមេរិក ប្រសិន
បើ នាថ្ងៃទី ១៧ តុលា ខាងមុខនេះ  សំណើរដម្លើងកំរិតអតិបរិមានៃប្រាក់បំណុល
របស់ប្រទេសនេះមិនត្រូវបាន អនុម័តនោះ។ លោក Jack Lew បានដាស់តឿនភាគី
គណៈបក្សសាធារណៈរដ្ឋនៅសភាជាន់ទាបអាមរិកអនុម័តលើពង្រាងច្បាប់ស្តីពី
ចំណាយថវិការជាបណ្តោះអាសន្នក្នុងឆ្នាំសារពើពន្ធ ២០១៤ សំដៅអនុញ្ញាត្តឲ្យ
រដ្ឋាភិបាលសហរដ្ឋអាមេរិកចាប់ផ្តើមសកម្មភាពឡើងវិញ បន្ទាប់នោះ អនុម័តលើ
ពង្រាងច្បាប់អំពីការដម្លើងកំរិតអតិបរិមានៃប្រាក់បំណុលជាតិ។ នាសប្តាហ៍មុន អគ្គនាយិការមូលនិធិរូបយវត្ថុ អន្តរជាតិ  (IMF) លោកស្រី Christine Lagarde ក៏បាន
ព្រមានថា៖ ការដម្លើងកំរិតអតិបរិមានៃប្រាក់បំណុលរបស់អាមេរិកមុនថ្ងៃទី ១៧
តុលា គឺជា ភារកិច្ចដ៏សែនសំខាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ