រដ្ឋមន្ត្រីPhung Quang Thanhជួបសន្ទនាជាមួយរដ្ឋមន្ត្រីនៃស្នងការ ដ្ឋានបណ្តាកងកម្លាំងប្រដាប់អាវុធគុយបា

រដ្ឋមន្ត្រីPhung Quang Thanhជួបសន្ទនាជាមួយរដ្ឋមន្ត្រីនៃស្នងការ ដ្ឋានបណ្តាកងកម្លាំងប្រដាប់អាវុធគុយបា - ảnh 1
រដ្ឋមន្ត្រីPhung Quang Thanhជួបសន្ទនាជាមួយរដ្ឋមន្ត្រីនៃស្នងការ ដ្ឋានបណ្តាកងកម្លាំងប្រដាប់អាវុធគុយបា (VOV)

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីការពារប្រទេសវៀតណាម គណៈប្រតិភូយោធាជាន់ខ្ពស់របស់ គុយបា
ដឹកនាំដោយឧត្តមសេនីយ៍ឯក Leopoldo Cintra Frias រដ្ឋមន្ត្រីនៃនៃស្នងការ ដ្ឋានបណ្តាកងកម្លាំងប្រដាប់អាវុធគុយបា បានមកបំពេញទស្សនកិច្ច ជាផ្លូវការ
នៅវៀតណាមចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២៣ធ្នូ។

        នៅក្នុងពិធីជួបសន្ទនា លោក Phung Quang Thanh បានសង្កត់ធ្ងន់ថា បក្ស រដ្ឋនិងប្រជាជនវៀតណាម ជានិច្ចកាលចង់ចាំនូវគុណូបការៈ ដ៏ថ្លៃថ្នូរបស់បក្ស រដ្ឋ និងប្រជាជនគុយបាចំពោះវៀតណាម​នាគ្រាសង្គ្រាមក៏ដូចជាគ្រាសន្តិភាព។ រដ្ឋមន្ត្រី
ទាំងពីររូប បានផ្លាស់ប្តូចំពោះបណ្តាលទ្ធផលសហប្រតិបត្តិការដែលទទួល បាន
ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការយោធា ដែល បានចុះហត្ថលេខានាឆ្នាំ២០០១ និងផែនការសហប្រតិបត្តិការយោធាដំណាក់ កាល២០១៤-២០១៦ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៤ ព្រមទាំង បូកសរុប រាល់មេរៀនបទពិសោធន៍ស្តីពីសកម្មភាពសហប្រតិបត្តិការលើគ្រប់វិស័យ សំដៅនាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរកាន់តែស៊ី ជំរៅពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ