រដ្ឋមន្ត្រីការទូតអាល្លឺម៉ង់៖ការចរចារនុយគ្លេអែរកំពុងស្ថិតក្នុងដំណាក់កាលសំរេចកំណត់

(VOVworld) - រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់លោក Frank Walter Steinmeier
បានជួបចរចារជាមួយសមភាគីអ៊ីរ៉ង់លោក Mohammad Javad Zarif នៅរដ្ឋធានី
បែកឡាំងរបស់អាល្លឺម៉ង់ស្ដីអំពីកម្មវិធីនុយគ្លេអែររបស់ Tehran។ថ្លែងមតិជាមួយ
មជ្ឈដ្ឋានអ្នកយកព័ត៏មានក្រោយជំនួបនេះ លោក Steinmeir បានឲ្យដឹងថា ភាគី
ទាំង២ទទួលបានការយល់ដឹងរួម នោះគឺដំណើរការចរចារអំពីកម្មវិធីនុយគ្លេអែរ
របស់អ៊ីរ៉ង់កំពុងស្ថិតក្នុងដំណាក់កាល់សំរេចកំណត់។តាមលោកថា មិនមាន
ហេតុផលណាដើម្បីភាគីនានាបន្តអូសបន្លាយដំណើរការនេះឡើយ។លោក
Steinmeir ក៏បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ត្រូវលុបចោលគោលដៅអភិវឌ្ឍន៍សព្វាវុធ
នុយគ្លេអែរតាមរបៀបស្មោះត្រង់ងាយត្រួតពិនិត្យនិងយូរអង្វែង ដើម្បីប្ដូរយកអំពី
បទដាក់ទណ្ឌកម្មទៅលើ Tehran នឹងត្រូវបានលុបចោលជាបណ្ដើរៗតាមរបៀប
គួរឲ្យជឿទុកចិត្ត។

រដ្ឋមន្ត្រីការទូតអាល្លឺម៉ង់៖ការចរចារនុយគ្លេអែរកំពុងស្ថិតក្នុងដំណាក់កាលសំរេចកំណត់ - ảnh 1
វង់ចរចារ១អំពីកម្មវិធីនុយគ្លេអែររបស់អ៊ីរ៉ង់ (រូបថត៖PressTV)


រីឯខ្លួនវិញ រដ្ឋមន្រ្តីការទូតអ៊ីរ៉ង់លោក Javad Zarif បានបង្ហាញពីសុឆន្ទៈរបស់
ប្រទេសនេះ ដើម្បីទទួលបានសន្តិភាព សន្តិសុខនិងសមភាព។លោក Zarif វាយតំលៃខ្ពស់ចំពោះតួនាទីនិងការខំប្រឹងប្រែងរបស់អាល្លឺម៉ងក្នុងការជំរុញការ
ចរចារអំពីកម្មវិធីនុយគ្លេអែររបស់អ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ