រដ្ឋមន្ត្រីការបរទេស ស.ប.ប.ក. ទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីសំដៅពិភាក្សា អំពីស្ថានភាពលើឧបទ្វីបកូរ៉េ
(VOVWORLD) - នាថ្ងៃទី ៤ មេសា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រកាសថា៖ រដ្ឋមន្ត្រីការបរទេស ស.ប.ប.ក. លោក Ri Yong-ho នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីចាប់ពីថ្ងៃទី ៩ ដល់ទី ១១ មេសា។
រដ្ឋមន្ត្រីការបរទេស ស.ប.ប.ក. ទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីសំដៅពិភាក្សា អំពីស្ថានភាពលើឧបទ្វីបកូរ៉េ |
នាថ្ងៃទី ៤ មេសា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រកាសថា៖ រដ្ឋមន្ត្រីការបរទេស ស.ប.ប.ក. លោក Ri Yong-ho នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីចាប់ពីថ្ងៃទី ៩ ដល់ទី ១១ មេសា។ ក្នុងពេល នោះ រដ្ឋមន្ត្រីការបរទេស Ri Yong-ho នឹងជួបចរចាជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov នាថ្ងៃទី ១០ មេសា ដើម្បីពិភាក្សាអំពីស្ថានភាពលើឧបទ្វីបកូរ៉េ មុនពេលជំនួបកំពូលអន្តរកូរ៉េនិងអាមេរិក-ស.ប.ប.ក. ទំនាក់ទំនងទ្វេភាគីក៏ដូចជា បណ្ដាបញ្ហាតំបន់និងអន្តរជាតិសំខាន់ៗផងដែរ៕