រដ្ឋមន្ត្រីការបរទេសជប៉ុននិងចិនពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី
|
រដ្ឋមន្ត្រីការបរទេសជប៉ុននិងចិនពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី |
(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅចិន នាព្រឹកថ្ងៃទី៣០មេសា
នៅទីក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានជួបសន្ទនា
ជាមួយសមភាគីម្ចាស់ផ្ទះ លោក Wáng Yì ។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីការបរទេស
ចិន លោក Wáng Yì បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងចិន-ជប៉ុន ត្រូវផ្អែកទៅលើការ
គោរពប្រវត្តិសាស្ត្រ គោរពកិច្ចសន្យា និងកិច្ចសហប្រតិបត្តិការ ជំនួសអោយការប្រ
ឈមមុខគ្នា។ ប៉េកាំងត្រៀមខ្លួនជាស្រេច អភិវឌ្ឍន៍ទំនាក់ទំនងមួយប្រកបដោយ
តម្លារភាព និងស្ថិរភាពជាមួយតូក្យូ។ លោកក៏បានសម្ដែងគោលបំណងថា៖ដំណើរ
ទស្សនកិច្ចនៅចិនលើកនេះរបស់រដ្ឋមន្ត្រីការបរទេសលោក Fumio Kishida នឹងរួមចំ
ណែកសំខាន់ ចំពោះទំនាក់ទំនងចិននិងជប៉ុន។ រីឯ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក
Fumio Kishida បានសម្ដែងនូវគោលបំណងថា៖ ប្រទេសទាំងពីរនឹងមានបន្ថែមបណ្ដា
ដំណើរទស្សនកិច្ចនយោបាយជាន់ខ្ពស់ថែមទៀត៕