រដ្ឋមន្ត្រីការបរទេសទួរគីនិងអាមេរិកធ្វើកិច្ចសន្ទនាតាមទូរស័ព្ទស្តីអំពីបញ្ហាទ្វេភាគី និងស្ថានភាពស៊ីរី
(VOVWORLD) - ប្រភពព័ត៌មានការទូតនៃប្រទេសទួរគីបានឲ្យដឹងថាយោងតាមសំណើររបស់ ភាគីអាមេរិក នាថ្ងៃទី ៤ខែកញ្ញា រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ សមភាគីអាមេរិក លោក Mike Pompeo ក្នុងបរិបទមានជំលោះកើតឡើង រវាងសម្ព័ន្ធមិត្តទាំងពីរចំណុះ អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ)។
រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu និង សមភាគីអាមេរិក លោក Mike Pompeo |
ក្នុងកិច្ចសន្ទនាតាមទូរសព្ទនោះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពនៅតំបន់ Idlib និង Manbij នៃប្រទេស ស៊ីរីក៏ដូចជាបញ្ហាក្នុងទំនាក់ទំនងទ្វេភាគីផងដែរ។
ទីក្រុង Ankaran និងទីក្រុងវ៉ាស៊ីនតោនបានជជែកគ្នាយ៉ាងក្តៅគគុកអំពី គ្រូគង្វាលអាមេរិក Andrew Brunson ដែលត្រូវបានកាត់ក្តីនៅប្រទេសទួរគី ពីបទពាក់ព័ន្ធនឹងភារវកម្ម។ ភាពតានតឹងទ្វេភាគីបានបណ្តាលឱ្យ ប្រភេទប្រាក់ Lira របស់ទួរគីធ្លាក់ចុះ យ៉ាងខ្លាំង និងនាំទៅដល់ភាគីទាំងពីរវាយពន្ធការនាំ ចូលទៅលើទំនិញរបស់គ្នាទៅវិញទៅមក។
ក្នុងកិច្ចពិភាក្សានៅថ្ងៃដដែលនោះរដ្ឋមន្ត្រីការពារជាតិប្រទេសទួរគីលោក Hulusi Akar សង្កត់ធ្ងន់ទៅកាន់ភ្នាក់ងារពិសេសរបស់អាមេរិកទទួលបន្ទុកបញ្ហា ស៊ីរីលោក James Jeffrey ថា ទីក្រុងAnkaran មានគោលបំណងចង់ឲ្យកម្លាំង ជនជាតិ Kurd ចាកចេញពីប្រទេសស៊ីរីទាំងស្រុង៕