រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និង UAE ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
(VOVWORLD) - នាថ្ងៃទី ២ មិថុនា រដ្ឋមន្ត្រីការបរទេសនៃអេមីរ៉ាតអារ៉ាប់រួម លោក Abdullad bin Zayed Nahyan បានជួបជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov នៅទីក្រុង Cape Town (ប្រទេសអាហ្វ្រិកខាងត្បូង) ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យជាច្រើន។
លោក Abdullad bin Zayed Nahyan (ឆ្វេង) រដ្ឋមន្ត្រីការបរទេសនៃអេមីរ៉ាតអារ៉ាប់រួម (UAE) និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov។ (រូបថត៖ wam.ae) |
នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រីការបរទេស Zayed Nahyan បាន អះអាងថា UAE វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយរុស្ស៊ី ហើយថា ទំនាក់ទំនង រវាងប្រទេសទាំងពីរត្រូវបានពូនជ្រុំដោយផ្អែកលើការយល់ដឹង និងការគោរពគ្នាទៅវិញ ទៅមក។ អ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅរុស្ស៊ីបានដក ស្រង់ប្រភពពីទីភ្នាក់ងារសារព័ត៌មាន UAE Emirates ដោយរាយការណ៍ថា រដ្ឋមន្ត្រី ការបរទេសទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធ សាស្ត្រទ្វេភាគី ព្រមទាំងវាយតម្លៃ និងផ្លាស់ប្តូរយោបល់លើការវិវឌ្ឍន៍នានាដែលបាន កើតឡើងនាពេលថ្មីៗនេះនៅក្នុងតំបន់ក៏ដូចជាលើពិភពលោកផងដែរ។ យោងតាម លោករដ្ឋមន្ត្រីការបរទេស Zayed Nahyan UAE និងរុស្ស៊ីប្តេជ្ញាចិត្តនាំទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការទ្វេភាគីឡើងដល់កម្ពស់ថ្មីក្នុងវិស័យជាច្រើន ដើម្បីបម្រើផល ប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។ មុននោះ នាថ្ងៃដដែល ក្រសួងការបរ ទេសរុស្ស៊ីក៏បាននិយាយផងដែរថា រដ្ឋមន្ត្រីការបរទេសទាំងពីរបានពិភាក្សាអំពីការ អភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមានបច្ចេកវិទ្យាជឿនលឿន ថាមពល ទេសចរណ៍ និងការរុករកអវកាស។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ អំពីស្ថានភាពនៅស៊ីរី យេម៉ែន និងលីប៊ីផងដែរ៕