រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកចរចារតាមទូរស័ព្ទដើម្បីដោះស្រាយការខ្វែងគំនិត

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកចរចារតាមទូរស័ព្ទដើម្បីដោះស្រាយការខ្វែងគំនិត - ảnh 1
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកចរចារតាមទូរស័ព្ទដើម្បីដោះស្រាយការខ្វែងគំនិត (VNA)


(VOVworld) – នាថ្ងៃទី ២១ មេសា ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ រុស្ស៊ីនិងអាមេរិកបានឯកភាពស្រាវជ្រាវលទ្ធភាពអនុវត្តការធ្វើស៊ើបអង្គេតជាក់ស្តែងមួយអំពីការវាយប្រហារដោយជាតិគីមីពូលនៅខេត្ត Idlib របស់ស៊ីរី។ ក្នុងការចរចារតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីអាមេរិក លោក Rex Tillerson  លោក Lavrov បានសម្តែងនូវការ សោកស្តាយក្នុងពេលដែលវ៉ាស៊ីនតោនប្រឆាំងជំទាស់ការផ្តើមគំនិតរបស់ម៉ូស្គូ​ដែលស្នើឲ្យអង្គការហាមឃាត់អាវុធគីមីពិភពលោក (OPCW) បញ្ជូនអ្នកស៊ើប អង្គេតទៅកាន់ស៊ីរីដើម្បីបំភ្លឺការចោទប្រកាន់អំពីការប្រើប្រាស់ឧស្ម័ន្ធពុលសារីន ក៏ដូចជា វត្តមាននៃសារធាតុបំពុលដែលត្រូវបានហាមឃាត់នៅមូលដ្ឋានសឹកជើង អាកាស Shayrat នៅស៊ីរី ផងដែរ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពរៀបចំ ក្រុមការងាររួមថ្នាក់អនុរដ្ឋមន្ត្រីការបរទេសដើម្បីស្វែងរកដំណោះស្រាយការខ្វែង គំនិតក្នុងទំនាក់ទំនងទ្វេភាគីយ៉ាងឆាប់រហ័ស៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ