រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ចូលរួមកិច្ចពិភាក្សាជាមួយសាកលវិទ្យាល័យ Hokkaido - ជប៉ុន
(VOVWORLD) - បន្តសកម្មភាពក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី១០ ខែសីហា នៅទីក្រុង Hokkaido ប្រទេសជប៉ុន រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានចូលរួម “ការពិភាក្សាអំពីទស្សនវិស័យសហប្រតិបត្តិការរវាងសាកលវិទ្យាល័យវៀត ណាម-ជប៉ុនក្នុងដំណាក់កាលថ្មី”។
រដ្ឋមន្ត្រី លោក Bui Thanh Son អញ្ជើញថ្លែងក្នុងកិច្ចពិភាក្សា (រូបថត៖ VOV) |
ចូលរួមក្នុងកិច្ចពិភាក្សានេះដែរ ភាគីជប៉ុនក៏មានទីប្រឹក្សាពិសេសនៃសម្ព័ន្ធមិត្តភាពសភាជប៉ុន-វៀតណាម លោក Takebe Tsutomu នាយកសាលា និងជាប្រធានសាកលវិទ្យាល័យ ទីក្រុង Ashikawa សាកលវិទ្យាល័យគិលានុបដ្ឋាយិកាកាកបាទក្រហម Hokkaido និងសាកលវិទ្យាល័យអនាគត Hokkaido សាកលវិទ្យាល័យបច្ចេកទេស និងបណ្តិត្យសភា Hokkaido។ ថ្លែងមតិក្នុងកិច្ចសន្ទនា រដ្ឋមន្ត្រីការបរទេស Bui Thanh Son បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ត្រូវបានចាប់ផ្តើមមុនបង្អស់ ហើយជាខ្លឹមសារសំខាន់មួយក្នុងចំណោមខ្លឹមសារសំខាន់ៗចំនួនបីក្នុងកិច្ចសហប្រតិបត្តិការជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ជំនាន់ថ្មី រវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីបានស្នើឱ្យសាកលវិទ្យាល័យ Hokkaido ជំរុញកិច្ចសហប្រតិបត្តិការបង្កើនការផ្តល់អាហារូបករណ៍ សម្រាប់និស្សិត វៀតណាមទៅសិក្សានៅប្រទេសជប៉ុន ជាពិសេសលើមុខជំនាញដូចជា សេដ្ឋកិច្ច ថាមពល បច្ចេកវិទ្យា ជីវបច្ចេកវិទ្យា វេជ្ជសាស្ត្រ ថែទាំ ... ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ តភ្ជាប់គំនិត "ជ្រលងភ្នំHokkaido" របស់រដ្ឋាភិបាលជប៉ុន និងធនធានមនុស្សគុណភាពខ្ពស់របស់វៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យរបស់ភាគីទាំងពីរ; មានគោលនយោបាយទាក់ទាញ និងបណ្តុះបណ្តាលធនធានមនុស្សវៀតណាមដែលមានគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យ semiconductor មកធ្វើការនៅ Hokkaido តាមនោះ រួមចំណែកដល់ការអភិវឌ្ឍវិស័យ semiconductor និងបច្ចេកវិទ្យាខ្ពស់របស់ខេត្ត Hokkaido និងវៀតណាម៕