រដ្ឋមន្ត្រីការបរទេសវៀតណាមនិងប្រេស៊ីលដំណើការចរចារ
(VOVWORLD) -ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Aloysio Nunes Ferreira បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម
ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Aloysio Nunes Ferreira បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៧។ នៅក្នុងជំនួបសន្ទនា នាថ្ងៃទី១១ខែកញ្ញា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖វៀតណាមគោរពតួនាទីកាន់តែខ្ពស់របស់របស់ប្រេស៊ីលលើឆាកអន្តរជាតិ ហើយមានគោលបំណងថាប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាថែមទៀត។ រីឯ Minh រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Aloysio Nunes Ferreira បានអះអាងថា៖ប្រេស៊ីលមានគោលការណ៍ជំរុញខ្លាំងទំនាក់ទំនងជាមួយប្រទេសផ្សេងៗ ដែលក្នុងនោះមានវៀតណាមហើយចាត់ទុកវៀតណាមជាដៃគូសំខាន់ជួរមុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក៕
រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Aloysio Nunes Ferreira |