រដ្ឋមន្ត្រីការបរទេសអាមេរិក John Kerry ជូនពរប្រជាជនវៀតណាមក្នុងឱកាសបុណ្យតេតប្រពៃណី ២០១៣

(VOVworld) – នាថ្ងៃទី ១៦ កុម្ភៈ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh មានការសន្ទនាតាមទូរសព្ទជាមួយសមភាគីអាមេរិក លោក John Kerry។ រដ្ឋមន្ត្រីការ
បរទេសអាមេរិក  John Kerry បានជូនពរប្រជាជនវៀតណាម ក្នុងឱកាសបុណ្យតេត
ប្រពៃណី ២០១៣។ ទន្ទឹមនឹងនោះ លោក  John Kerry បានអះអាងនូវគោលបំណង
របស់រដ្ឋអំណាចនៃប្រធានាធិបតី Barack Obama គឺគោរពនិងជំរុញទំនាក់ទំនងជាមួយ
វៀតណាមឲ្យខ្លាំងក្លាថែមទៀត។ រដ្ឋមន្ត្រី ការបរទេសវៀតណាមមានគោលបំណងថា៖ ក្នុងឋានៈរដ្ឋមន្ត្រីការបរទេស លោក  John Kerry បន្តរួមចំណែកក្នុងការអភិវឌ្ឍន៍ទំនាក់
ទំនងរវាងវៀតណាមនិង អាមេរិក ដើម្បីផលប្រយោធន៍របស់ប្រជាជននៃប្រទេសទាំង
២ ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិឌ្ឍន៍ក្នុងតំបន់និងលើសកលលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ