|
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry (The Telegraph) |
Vovworld-ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់រដ្ឋមន្ត្រីការបរទេស
អាមេរិកលោក John Kerry ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ធ្នូត្រូវបានអនុវត្តតាមសេចក្តី
អញ្ចើញរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham
Binh Minh។ នេះជាដំណើរទស្សនកិច្ចនៅវៀតណាមដើមដំបូងរបស់លោក John Kerry គិតតាំងពីពេលលោកទទួលដំណែង។
ដំណើរទស្សនកិច្ចលើកនេះរបស់រដ្ឋមន្ត្រីការបរទេស John Kerry ជាឱកាសដើម្បី
ភាគីទាំងពីរផ្លាស់ប្តូរវិធានការអនុវត្តទំនាក់ទំនងដៃគូលើគ្រប់វិស័យនាំទំនាក់ទំនង
សហប្រតិបត្តិការទ្វេភាគីស៊ីជម្រៅ ទន្ទឹមនឹងនោះផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិនិងដំបន់
ដែលយកចិត្តទុកដាក់ដូចគ្នា៕