រដ្ឋមន្ត្រីក្រសួងការបរទេសដាណឺម៉ាកទៅបំពេញទស្សនកិច្ចនៅបណ្ដាខេត្តនៅភាគខាងត្បូងវៀតណាម
|
រដ្ឋមន្ត្រីក្រសួងការបរទេសដាណឺម៉ាកទៅបំពេញទស្សនកិច្ចនៅបណ្ដាខេត្តនៅភាគខាងត្បូងវៀតណាម |
(VOV)_ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់ឧប
នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh
នារសៀលថ្ងៃទី១២ តុលា រដ្ឋមន្ត្រីក្រសួងការបរទេសដាណឺម៉ាក លោក Kristian Jensen
បានមកបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ។ ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Kristian Jensen អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ
លោក Le Thanh Liem បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចលើកនេះ និងចាត់
ទុកដំណើរទស្សនកិច្ចលើកនេះ នឹងជំរុញខ្លាំង ទំនាក់ទំនងសហប្រតិបត្តិការ រវាងដា
ណឺម៉ាកជាមួយទីក្រុងហូជីមិញ។ រដ្ឋមន្ត្រី លោក Kristian Jensen បានអោយដឹងថា៖ អង្គ
ភាពអាជីវកម្មដាណឺម៉ាក មានគោលបំណងជំរុញវិនិយោគ និងត្រៀមខ្លួនជាស្រេចចែក
រំលែកបទពិសោធន៍ជាមួយទីក្រុងហូជីមិញ អំពីការកសាងនគរ អភិវឌ្ឍន៍និរន្តរភាព
កែលំអរបរិយាកាស និងលើកកំពស់គុណភាពជីវភាពរស់នៅសំរាប់ប្រជាជន៕