រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាហ្វីកខាងត្បូង
|
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh (VOV) |
(VOV)_នាព្រឹកថ្ងៃទី៥ សីហា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh
Minh បានទៅដល់រដ្ឋធានី Pretoria របស់អាហ្វ្រីកខាងត្បូង ចាប់ផ្ដើមដំណើរបំពេញ ទស្សនកិច្ចជាផ្លូវការនៅ អាហ្វ្រីកខាងត្បូង តាមសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអាហ្វ្រីកខាងត្បូង Maite Nkoana Ma
shabane ។ ក្នុងជំនួបធ្វើការជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតនិងស្ថាប័នដំណាង
វៀតណាមប្រចាំ នៅអាហ្វ្រីកខាងត្បូង នារសៀលថ្ងៃទី ៥ សីហា រដ្ឋមន្ត្រីការបរទេស
Pham Binh Minh បានជូនដំណឹងអំពីបណ្ដាការបោះជំហានអភិវឌ្ឍន៍ថ្មី ក្នុងដំណើការ
អនុវត្ត គោលនយោបាយកិច្ចការបរទេស របស់បក្សរដ្ឋវៀតណាម និងសង្កត់ធ្ងន់ថា÷ ក្រៅពីភារកិច្ចពង្រឹងនិងពង្រីកទំនាក់ទំនងនយោបាយ ជាមួយប្រទេសសាមីបណ្ដា
ស្ថាប័នដំណាងត្រូវប្រមូលផ្តុំកម្លាំង ដើម្បីបំពេញភារកិច្ចការទូត បំរើការអភិវឌ្ឍន៍សេ
ដ្ឋកិច្ច ម្ចាស់ការស្វែងរកទីផ្សារ និងមិត្តទំនិញ ដើម្បីជំរុញខ្លាំងសកម្មភាពពាណិជ្ជកម្ម
និងវិនិយោគ។ នាថ្ងៃទី ៦ សីហា រដ្ឋមន្ត្រីការបរទេសPham Binh Minh មានជំនួបសន្ទ
នាជាមួយសមភាគី Maite Nkoana Mashabane ជួបសម្ដែងការគួរសមប្រធានាធិបតីអាហ្វ្រីក ខាងត្បូង Jacob Zuma ….ល៕