រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម
|
នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញជាអធិបតីពិធីទទួលនិងជួបសន្ទនា ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោកAshton Carter |
(VOV)_នាថ្ងៃទី១មិថុនា នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រ
សួងការពារប្រទេសវៀតណាមបានអញ្ជើញជាអធិបតីពិធីទទួលនិងជួបសន្ទនា
ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោកAshton Carter នៅរដ្ឋធានីហា
ណូយ។ បន្ទាប់នោះ ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្ដីថ្លែងការរួម និងធ្វើ
សន្និសិទកាសែតរួម។ ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះ រដ្ឋមន្ត្រីក្រសួងការ
ពារជាតិអាមេរិក បានអញ្ជើញមកសម្ដែងការគួរសម អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋវៀតណាម លោក Truong Tan
Sang។ មុននោះ នាថ្ងៃទី៣១ ឧសភា រដ្ឋមន្ត្រី Ashton Carter បានទៅទស្សនាបញ្ជា
ការដ្ឋានកងទ័ពជើងទឹក បញ្ជាការដ្ឋានប៉ូលីស្តសមុទ្រទី១ នៅទីក្រុង Hai Phong ៕