រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េ
|
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េ |
(VOV)_នាព្រឹកថ្ងៃទី២៨ ខែធ្នូ នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Ngo Xuan
Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបសន្ទនាជាមួយលោក Hoang in
Mu អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង ក្នុងឱកាសមកបំពេញទស្សនកិច្ច
នៅវៀតណាម និងអញ្ជើញចូលរួមជំនួបសន្ទនា គោលនយោបាយការពារជាតិថ្នាក់
អនុរដ្ឋមន្ត្រី វៀតណាម-កូរ៉េខាងត្បូង លើកទី៥។ នៅទីនេះ រដ្ឋមន្ត្រី លោក Ngo Xuan
Lich បានចាត់ទុកថា៖ ជំនួបសន្ទនាគោលនយោបាយការពារជាតិនេះនឹងរួមចំណែក
ពង្រឹងនិងពង្រីកចំណងមិត្តភាព ការយោគយល់គ្នាទៅវិញទៅមក រវាងកងទ័ពនិង
ប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងកូរ៉ែខាងត្បូង៕