រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទទៅត្រួតពិនិតគោលនយោបាយជួយឧបត្ថម្ភអ្នកនេសាទនៅខេត្ត Binh Dinh
|
រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទទៅត្រួតពិនិតគោលនយោបាយជួយឧបត្ថម្ភអ្នកនេសាទ
នៅខេត្ត Binh Dinh (VOV) |
Vovworld-នាព្រឹកថ្ងៃទី៥កក្កដា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ
វៀតណាមលោក Cao Duc Phat និងក្រុមការងារបានជួបធ្វើការជាមួយថ្នាក់ដឹក
នាំខេត្ត Binh Dinh ត្រួតពិនិត្យស្ថានភាពអនុវត្តរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើង
វិញ គោលនយោបាយជួយឧបត្ថម្ភអ្នកនេសាទ។
នៅពិធីធ្វើការ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Cao Duc Phat
បានស្នើរខេត្ត Binh Dinh ត្រូវប្តេជ្ញាអនុវត្តរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ តាមនោះប្រមូលផ្ដុំលើកកំពស់តំលៃកំណើននិងអភិវឌ្ឍន៍ចីរភាព។ រដ្ឋមន្ត្រី Cao Duc
Phat បានសង្កត់ធ្ងន់ថា៖
“រៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ យើងកែប្រែប្រមូលផ្ដុំខ្ពស់ជាងទៀតទៅលើផ្នែករបរនាំមកនូវចំណូលខ្ពស់ជាងសំរាប់ប្រជាជន។ ក្នុងឆ្នាំ២០១៤យើងខ្ញុំបាន
ស្នើរនាយករដ្ឋមន្ត្រីជួសជុលបឹងចំនួន៧នៅ Binh Dinh។ អំពីកំពង់ផែត្រី Tam Quan ត្រូវវិនិយោគប្រមូលផ្ដុំសាងសង់កំពង់ផែភ្លាម រីឯទំនប់នឹងធ្វើជាបណ្ដើរៗ៕”