រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam ទទួល​ជួប​អនុរដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃអូស្ត្រាលី

(VOVWORLD) -លោកនាយឧត្តមសេនីយ៍ To Lam បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសន្តិសុខនៅតែបន្តជាសសរទ្រូងដ៏សំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលី ហើយត្រូវបានក្រសួងនគរបាលវៀតណាម រួមទាំងស្ថាប័ននីតិប្រតិបត្តិ អូស្ត្រាលីរក្សា និងអភិវឌ្ឍន៍ ឲ្យកាន់តែស៊ីជម្រៅថែមទៀត ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។ 
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam ទទួល​ជួប​អនុរដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃអូស្ត្រាលី - ảnh 1រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam ទទួលជួបអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអូស្ត្រាលី 

នារសៀលថ្ងៃទី ២ ខែធ្នូ នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានទទួលជួបលោក  Marc Ablong អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអូស្ត្រាលី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ To Lam បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសន្តិសុខនៅតែបន្តជាសសរទ្រូងដ៏សំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលី ហើយត្រូវបានក្រសួងនគរបាលវៀតណាម រួមទាំងស្ថាប័ននីតិប្រតិបត្តិ អូស្ត្រាលីរក្សា និងអភិវឌ្ឍន៍ ឲ្យកាន់តែស៊ីជម្រៅថែមទៀត ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។ លោករដ្ឋមន្ត្រីក្រសួងនគរបាលមានគោលបំណងថា នាពេលខាងមុខ អូស្រ្តាលីគាំទ្រ និងរួមសហការយ៉ាងជិតស្និទ្ធិជាមួយវៀតណាម ក្នុងអំឡុងពេលវៀតណាមទទួលតំណែងជា ប្រធានអាស៊ាន ឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ដំណាក់កាល ២០២០ -២០២១ ។

 ជាការឆ្លើយតប អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Marc Ablong បានអះអាងថាក្រសួងមហាផ្ទៃអូស្រ្តាលីជានិច្ចកាលត្រៀមខ្លួនជាស្រេចសហការជាមួយក្រសួងនគរបាលវៀតណាម លើគ្រប់វិស័យ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេគឺលើវិស័យប្រយុទ្ធប្រឆាំងនឹងបទល្មើស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ