រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបំពេញទស្សនកិច្ចការងារនៅឡាវ

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបំពេញទស្សនកិច្ចការងារនៅឡាវ - ảnh 1
គណៈប្រតិភូជាន់ខ្ពស់ក្រសួងការនគរបាលវៀតណាមជួបពិភាគ្សាការងារ
ជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រសួងសន្តុិសុខឡាវ


(VOVworld)-គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាមដឹកនាំដោយ
ឧត្តមសេនីយ៍ឯក  To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមកំពុងមានដំណើរ ទស្សនកិច្ចការងារនៅឡាវ។ ក្នុងការជួបជាមួយគណៈប្រតិភូនាថ្ងៃទី១០ឧសភា 
ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានវាយតម្លៃខ្ពស់និងមានបំណង រឹតបន្តឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងសន្តិសុខឡាវជាមួយក្រសួងនគរបាល
វៀតណាម រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងពិសេស ស្មោះត្រង់រវាងបក្ស
ទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរឡាវ-វៀតណាម។ រីឯខ្លួនវិញ
លោក​To Lam មានបំណងថា កងកម្លាំងនគរបាលនៃប្រទេសទាំងពីរគប្បីបង្កើន កិច្ចសហប្រតិបត្តិការក្នុងការតស៊ូប្រឆំាងឧក្រិដ្ឋកម្ម ការពារសន្តិសុខ សណ្តាប់
ធ្នាប់នៃប្រទេសនីមួយៗ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ
ដើម្បីស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។

        មុននោះ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាមបានជួប ពិភាគ្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងសន្តិសុខឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ