រដ្ឋមន្ត្រីក្រសួងព័ត៌មាន - វប្បធម៌ និងទេសចរណ៍ឡាវ ទទួលជួបជាមួយអគ្គនាយកវិទ្យុសម្លេងវៀតណាម​លោក Nguyen The Ky

(VOVWORLD) -  នារសៀលថ្ងៃទី ២៣ ខែកុម្ភៈ នៅក្នុងជំនួបពិភាក្សាជាមួយអគ្គនាយក វិទ្យុសម្លេងវៀតណាម លោក Nguyen The Ky រដ្ឋមន្ត្រីក្រសួងព័ត៌មាន- វប្បធម៌ និងទេសចរណ៍ឡាវ លោក Bosengkham Vongdara បានអញ្ជើញអបអរសារទរយ៉ាងកក់ក្តៅចំពោះ លោក Nguyen The Ky រួមជាមួយក្រុមការងារនៃវិទ្យុសម្លេងវៀតណាម ក្នុងឱកាសមកបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ដោយអះអាងថាដំណើរទស្សនកិច្ចការងារនេះនឹងរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងស្ថានីយ៍វិទ្យុសម្លេងវៀតណាមនិងស្ថានីយ៍វិទ្យុសម្លេងជាតិនៃប្រទេសឡាវ នាពេលខាងមុខ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន - វប្បធម៌ និងទេសចរណ៍ឡាវ ទទួលជួបជាមួយអគ្គនាយកវិទ្យុសម្លេងវៀតណាម​លោក Nguyen The Ky - ảnh 1 អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky និង រដ្ឋមន្ត្រីក្រសួងព័ត៌មាន- វប្បធម៌ និងទេសចរណ៍ឡាវ លោក Bosengkham Vongdara 

លោក Bosengkham Vongdara បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិជ្ជមាន របស់វិទ្យុសម្លេងវៀតណាមក្នុងការជម្រុញរាល់គម្រោងការណ៍ជួយគាំទ្រវិទ្យុជាតិឡាវ និងស្ថានីយ៍វិទ្យុសម្លេង-ទូរទស្សន៍មួយចំនួនទៀតប្រចាំនៅតំបន់នានាដើម្បីរួមចំណែកពន្លឿនកិច្ចការផ្សាយព័ត៌មាននិងឃោសនា ព្រមទាំងនាំសម្លេងបក្ស - រដ្ឋឡាវទៅកាន់ប្រជាជនទាំងមូល ជាពិសេសគឺប្រជាជនដែលរស់នៅតាមតំបន់ជនបទ តំបន់ព្រៃភ្នំ និងតំបន់ដាច់ស្រយាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ