រដ្ឋមន្ត្រី-ប្រធានគណះកម្មាធិការជនជាតិទៅបំពេញការងារនៅខេត្ត Quang Nam
(VOV)_បន្តដំណើរទៅបំពេញការងារនៅបណ្ដាខេត្តនៅភាគខាងកណ្ដាល- Tay
Nguyen រដ្ឋមន្ត្រី-ប្រធានគណៈកម្មាធិការជនជាតិ លោក Giang Seo Phu បាន
អញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ និងជូនពរឆ្នាំថ្មីចំពោះបក្សភាគ
រដ្ឋអំណាច និងជនរួមជាតិនានានៅឃុំ Phuoc Duc ស្រុក Phuoc Son ខេត្ត
Quang Nam ។
|
រដ្ឋមន្ត្រី-ប្រធានគណៈកម្មាធិការជនជាតិ លោក Giang Seo Phu |
ថ្លែងមតិនៅក្នុងជំនួបធ្វើការ រដ្ឋមន្ត្រី-ប្រធានគណៈកម្មាធិការជនជាតិ
លោក Giang Seo Phu បានវាយតំលៃខ្ពស់រាល់ការខំប្រឹងប្រែងរបស់ស្រុកព្រៃ
ភ្នំ Phuoc Son ខេត្ត Quang Nam និងស្នើ ស្រុក Phuoc Son ត្រូវយកចិត្តទុក
ដាក់ដល់ការងារត្រៀមរៀបចំកម្មាភិបាល បណ្ដុះបណ្ដាលប្រភពធនធាន
មនុស្ស កម្មាភិបាលនៅក្នុងតំបន់ កម្មាភិបាលជាជនជាតិភាគតិច…។ល។ លោក
Giang Seo Phu បានស្នើថា៖
“ ទីមួយគឺត្រូវកាត់បន្ថយភាពក្រីគ្រអោយជនរួមជាតិ។ ទីពីរគឺបង្កើនការ
សិក្សារបណ្ដុះបណ្ដាលជួរកម្មាភិបាលសំរាប់ជនរួមជាតិ។ ទីបីគឺត្រូវសាមគ្គីភាព
ស្ថិរភាពនយោបាយ៕”