រដ្ឋមន្ត្រីអ៊ីរ៉ង់សុទិដ្ឋិនិយមអំពីការអនុវត្តកិច្ចព្រមព្រៀងគ្មាននុយក្លេអ៊ែរជាមួយក្រុម P5+1


រដ្ឋមន្ត្រីអ៊ីរ៉ង់សុទិដ្ឋិនិយមអំពីការអនុវត្តកិច្ចព្រមព្រៀងគ្មាននុយក្លេអ៊ែរជាមួយក្រុម P5+1  - ảnh 1
រដ្ឋមន្ត្រីអ៊ីរ៉ង់សុទិដ្ឋិនិយមអំពីការអនុវត្តកិច្ចព្រមព្រៀងគ្មាននុយក្លេអ៊ែរជាមួយក្រុម P5+1 (Image: VNA)

(VOVworld) – នាថ្ងៃទី ២៨ កក្កដា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Javad Zarif
បានអះអាងថា៖ មិនគប្បីព្រួយបារម្ភណ៍អំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិ
សាស្ត្ររវាងអ៊ីរ៉ង់និងក្រុម P5+1 (រួមមាន៖ អង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិន
និងអាល្លឺម៉ង់) នោះឡើយ។ លោក​ Zarif បាលើកឡើងសេចក្តីប្រកាសពោល
ខាងលើក្នុងសន្និសីទកាសែតរួមជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកគោល
នយោបាយកិច្ចការបរទេសនិងសន្តិសុខសហភាពអឺរ៉ុប  (EU) លោកស្រី
Federica Mogherini ដែល កំពុងបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់សំដៅបដិសេធការ
ព្រួយបារម្ភណ៍ថា៖ កិច្ចព្រម ព្រៀងដែលទើបនឹងទទួលបាននេះនឹងជួបការ
លំបាក។ ក្នុងឱសនេះ លោកស្រី  Mogherini ក៏បានជួបសន្ទនាជាមួយ
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ