រដ្ឋមន្រ្តីការបរទេសអាមេរិកHillary Clintonអញ្ចើញមកទស្សនកិច្ចវៀតណាម

(VOVworld)-ដូចជាព័ត៌មានដែលបានផ្សាយហើយថា នាថ្ងៃទី១០កក្កដារដ្ឋមន្ត្រីការ បរទេសអាមេរិក Hillary Clinton បានចាប់ផ្តើមដំណើរទស្សនកិច្ច វៀតណាមរយៈ
ពេល២ថ្ងៃមុនពេលលោកស្រីទៅកាន់កម្ពុជាចូលរួមបណ្តាសន្និសីទសំខាន់ៗក្នុង
ក្របខ័ណ្ឌអាស៊ាន។ នេះជាលើកទី៣ក្នុងអំឡុងពេល៣ឆ្នាំដែលលោកស្រីមកដល់
វៀតណាម។ អំដំណើរជាមួយលោកស្រី Clinton នៅមានគណៈប្រតិភូមន្រ្តីនិងអង្គ
ភាពអាជីវកម្មអាមេរិក។

រដ្ឋមន្រ្តីការបរទេសអាមេរិកHillary Clintonអញ្ចើញមកទស្សនកិច្ចវៀតណាម - ảnh 1
លោកស្រី Hillary Clintonក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសវៀតណាម Pham Binh Minh (រូបថតៈ )

        នារសៀលថ្ងៃនេះដែរ នៅទីក្រុងហាណូយរដ្ឋមន្រ្តីការបរទេស Hillary
Clinton បានមានការជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសវៀតណាម Pham Binh
Minh។​នៅទីនេះ រដ្ឋមន្រ្តីទាំងពីររូបបានសម្តែងនូវការពេញចិត្ត ចំពោះរាល់សមិទ្ធិ
ក្នុងទំនាក់ទំនងវៀតណាម-អាមេរិកនាពេលកន្លងទៅនិងជឿជាក់ថា វៀតណាម អាមេរិកនៅតែមានសក្តានុភាពច្រើនដើម្បីអភិវឌ្ឍន៌ យ៉ាងខ្លាំងក្លាថែមទៀតនាពេល
អនាគត ពិសេសក្នុងបណ្តាវិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំបណ្តុះបណ្តាល
ជាដើម។ ភាគីទាំងពីរក៏បានពិភាក្សាអំពីរាល់ វិធានការសហប្រតិបត្តិការលើបណ្តា
វិស័យមនុស្សធម៌ ដោះស្រាយផលវិបាកបណ្តាលឡើងដោយសង្គ្រាម។ ភាគីទាំងពីរ
ក៏បានផ្លាស់ប្តូរយោបល់ស្តីពីការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហ ប្រតិបត្តិការ និងសវត្ថិភាពនាវាចរណ៌នៅសមុទ្រខាងកើត និងឯកភាពគ្នាថារាល់ជំលោះនៅ
សមុទ្រ ខាងកើតត្រូវបាន ដោះ ស្រាយដោយសន្តិវិធីឈរលើមូល ដ្ឋានច្បាប់អន្តរ
ជាតិ។ ទន្ទឹមនឹងនោះ គោរពសេចក្តីថ្លែងការស្តីអំពីក្រមប្រតិបត្តិសម្រាប់ភាគីនានា
នៅសមុទ្រខាងកើតដែលបានចុះហត្ថលេខានាឆ្នាំ២០០២ រវាងអាស៊ាននិងចិន។

រដ្ឋមន្រ្តីការបរទេសអាមេរិកHillary Clintonអញ្ចើញមកទស្សនកិច្ចវៀតណាម - ảnh 2
លោកស្រីHillary Clinton

    បន្ទាប់ពីការចរចារ រដ្ឋមន្រ្តីទាំង២រូបបានមានការជូបប្រាស្រ័យជាមួយមជ្ឈ ដ្ឋានអ្នកសារព័ត៏មានវៀតណាមនិងអន្តរជាតិ។ក្រោយពីសំដែងក្តីសប្បាយរីក
រាយដោយបានវិលត្រឡប់មកទស្សនាជាថ្មីម្តងទៀតលោកស្រីHillary Clinton
បាន សង្កត់ធ្ងន់ថានេះជាឪកាសដើម្បីអះអាងជាថ្មីម្តងទៀតនូវកិច្ចសហប្រតិបត្តិ
ការមានផលប្រយោធន៍ដូចគ្នារវាងវៀតណាមជាមូយអាមេរិ។ស្តីពីតួនាទីរបស់
វៀតណាមក្នុងដំបន់​លោកស្រីបាន​ចាត់ទុកថា៖ “វៀតកំពុងលេចចេញដូចជា
អ្នកដឹកនាំ M១នៅមហាអនុដំបន់ទន្លេមេគង្គក៍ដូចជាក្នុងដំបន់អាស៊ានដែរ។ អាមេរិកវាយតំលៃខ្ពស់ការរួមវិភាគទានរស់វៀតណាមក្នុងការដោះស្រាយជំ
លោះនៅសមុទ្រខាងកើតដោយសន្តិវិធី។អាមេរិកសង្ឃឹមថាវៀតណាមរួម
ជាមួយបណ្តាប្រទេសអាស៊ាននិងចិននឹងសុក្រិដក្រម ក្រម​ប្រតិបត្តិ (COC)
របស់ភាគីនានានៅសមុទ្រខាងកើតយ៉ាងឆាប់ៗដើម្បីដោះស្រាយបណ្តាជំ
លោះតាមច្បាប់អន្តរជាតិ“។ឆ្លើយសំណួររបស់អ្នកយកព័ត៏មានវៀតណាមស្តី
ពីការដែលនឹងមានវិធានការជាក់ស្តែងសំដៅចំរុញខ្លាំងការដោះស្រាយរាលផល
វិបាកបណ្តាលឡើងដោយសង្រ្គាម​លោកស្រី Hillary Clintonបានអះអាងថា៖
“យើងខ្ញុំជានិចកាលយកចិត្តទុកដាក់ដល់បញ្ហានេះ។អាមេរិកបង្កើនការសន្យា ខាងហិរញ្ញវត្ថុ។ក្នុងការចរចារថ្ងៃនេះយើងខ្ញុំបានពិភាគ្សាបញ្ហានេះដើម្បីនាំចេញ
បានផែនការ១ដ៍យូតអង្វែងជាងទៀត។ភាគីអាមេរិកវាយតំលៃខ្ពស់ការជួយ
ឧបត្ថម្ភរបស់វៀតណាមក្នុងការរិករកទាហានអាមេរិកបាត់ខ្លួនក្នុងសង្រ្គាមនា
ពេលកន្លងមក“។

បន្ទាប់នោះលោកស្រី Hillary Clintonបានចូលរួមពិធីរំលឹកខួម២០ឆ្នាំនៃកម្មវិធីអាហារូ
បករណ៍ Fulbright នោមហាវិទ្យល័យពាណិជ្ជកម្មក្រៅប្រទេសហាណូយដោយមាន
ការចួលរួមរបស់អតីតនិស្សិតនៃកម្មវិធីនេះ។នារសៀលថ្ងៃដ័ដែលនាយករដ្ឋមន្រ្តី Nguyen
 Tan Dung បានទទួលលោកស្រី Hillary Clinton។លោកស្រី Hillary Clintonវាយតំលៃខ្ពស់រាល់
សមិទ្ឋិដែលវៀតណាមទទួលបានក្នុងការអភិវដ្ឍន៍សេដ្ឋកិច្ចសង្គម។នាយករដ្ឋមន្រ្តី Nguyen
 Tan Dung និងរដ្ឋមន្ត្រីការបរទេស HillaryClinton បានផ្លាស់ប្តូរយោបល់អពពីកាប្រែប្រួលនៅ
សមុទ្រខាងកើតនាពេលថ្មីៗនេះនិងកិច្ចសហប្រតិបត្តិការនៅមហាអុដំបន់ទន្លេមេគង្គ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ