រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកនិងចិនពិភាក្សាគ្នាស្តីពីប្រព័ន្ធផ្សព្វផផ្សាយ វិបត្តិ
(VOVWORLD) - នៅក្នុងសប្តាហ៍នេះ ប្រមុខក្រសួងការពារជាតិអាមេរិកនិងចិនបានពិភាក្សាគ្នាអំពីប្រព័ន្ធផ្សព្វផ្សាយវិបត្តិ ក្នុងបរិបទដែលភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែកើនឡើងនៅជុំវិញបញ្ហាសមុទ្រខាងកើត។
រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Mark Esper (រូបថត៖ Reuters) |
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានឲ្យដឹងថា ភាគីទាំងពីរបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីប្រព័ន្ធផ្សព្វផ្សាយវិបត្តិកាលពីថ្ងៃទី ២៨ និងថ្ងៃទី ២៩ ខែតុលា។ យោងតាមលោក Wu Qian រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Mark Esper បានបដិសេព័ត៌មានថា សហរដ្ឋអាមេរិកមិនបានសិក្សាលើផែនការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកប្រភេទ MQ-9 ដើម្បីវាយប្រហារលើកោះនិងថ្មប៉ប្រះទឹករបស់ចិននៅសមុទ្រខាងកើត ប្រសិនបើការបោះឆ្នោតនាពេលខាងមុខ គឺមិនផ្តល់អំណោយផលសម្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump។
លោក Mark Esper បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក មិនមានចេតនាបង្កើតវិបត្តិយោធាជាមួយចិនទេ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកគួរតែរក្សាការសន្យារបស់ខ្លួន និងចៀសវាងការបង្កហេតុដល់កងទ័ពចិនទាំងនៅលើ សមុទ្រនិងលើដែនអាកាសផងដែរ៕