រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបានអះអាងថាគ្មានផែនការដកកងទ័ពចេញពីអ៊ីរ៉ាក់ទេ

(VOVWORLD) - នាថ្ងៃទី ៦ ខែមករា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper បានប្រកាសថា ប្រទេសនេះគ្មានផែនការដកកងទ័ពចេញពីអ៊ីរ៉ាក់ទេ។ ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាននៅទីស្នាក់ការមន្ទីរបញ្ចកោណ លោក Mark Esper បានឲ្យដឹងថា “ អាមេរិកមិនទាន់មានការសម្រេចចិត្តណាមួយក្នុងការចាកចេញពីអ៊ីរ៉ាក់នៅឡើយទេ” ហើយលោកបន្តទៀតថា មិនទាន់មានផែនការណាមួយត្រូវបានរៀបចំ ដើម្បីចាកចេញពីអ៊ីរ៉ាក់នោះទេ។  
រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបានអះអាងថាគ្មានផែនការដកកងទ័ពចេញពីអ៊ីរ៉ាក់ទេ - ảnh 1 រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper (រូបថត៖ vov.vn)

លោក Mark Esper បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកនៅតែប្តេជ្ញាកៀកស្មា នឹងគ្នាជាមួយសម្ព័ន្ធមិត្តនិងដៃគូនានាក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាម ស្វ័យប្រកាស (IS) នៅអ៊ីរ៉ាក់ផងដែរ។ មុននេះនាថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយនានាបានផ្សាយថា មេបញ្ជាការនៃក្រុមកងទ័ពពិសេសអាមេរិកនៅអ៊ីរ៉ាក់ លោកឧត្តមសេនីយ៍ William Seely បានផ្ញើលិខិតមួយច្បាប់ទៅសមភាគីទីក្រុង Baghdad ដើម្បីជូនដំណឹងដល់កងកម្លាំងចម្រុះដែលដឹកនាំដោយអាមេរិក ត្រូវត្រៀមខ្លួនជាស្រេច «រើចេញពីប្រទេសអ៊ីរ៉ាក់” ។ លិខិតនោះត្រូវបានផ្ញើមួយថ្ងៃបន្ទាប់ពីសភាអ៊ីរ៉ាក់បានអនុម័តលើសេចក្តីសម្រេចចិត្តដែលស្នើឲ្យកងទ័ពបរទេសចាកចេញពីប្រទេសនេះ។ ប៉ុន្តែមន្ទីរបញ្ចកោណបានអះអាងថានេះគ្រាន់តែជា  សេចក្តីព្រាង ហើយត្រូវបានបញ្ជូនដោយការធ្វេសប្រហែស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ